ជាងប៉ូលាឡានមិនចង់ឱ្យអ្នកដឹងអាថ៍កំបាំងមួយនេះទេ! ប៉ូលាឡានឆ្កូតដោយខ្លួនឯង មិនអស់ថ្លៃ ហើយមិនខាតពេលទៀត!

    ​រថយន្ត​ប្រៀប​បី​ដូចជា​មិត្ត​មិនអាច​ឃ្លាត​បាន​របស់​មនុ​ស្សប​ច្ចុ​ប្បន្ន ។ នៅពេលដែល​វា​មានទុក្ខ វា​ក៏​ធ្វើឱ្យ​ម្ចាស់​កើតទុក្ខ​ដូចគ្នា​។ ជាក់ស្តែង ដូច​ករណី​ជួប​ឧបទ្ទវហេតុ​ឆ្កូត​ថ្នាំ​ឡាន​ជាដើម ទោះបី​វា​ជា​រឿង​តូចតាច តែ​វា​រំខាន​ម្ចាស់​ឡាន​សម្បើម​ណាស់ ដោយ​ត្រូវយក​ពេលវេលា​ដ៏​មានតម្លៃ​ទៅរក​ជាង​ជួសជុល ហើយ​ជាង​នោះ​ទៀតសោត គិតថ្លៃ​គ្មាន​ត្រា​ប្រណី​ឡើយ សូម្បី​វិធី​ជួសជុល​នោះ​សាមញ្ញៗ​និង​ចំណាយ​អស់​ថោក​ក្តី នេះ​គឺ​ដោយសារ​គេ​គិតថ្លៃ​ជំនាញ​របស់គេ​។ 

​    ​ប៉ុន្តែ​នៅពេល​អាន​អត្ថបទ​នេះហើយ លោកអ្នក​មិនចាំបាច់​ទៅរក​ជាង​នាំ​តែ​ខាត​ពេល និង​ខាត​លុយ​ទៀត​ទេ ។ ពេល​ជួប​ករណី​ឆ្កូត​ថ្នាំ​ឡាន លោកអ្នក​គ្រាន់តែ​ប្រើ​ថ្នាំ​កំប៉ុង WD 40 ដែលជា​ប្រភេទ​ប្រេង​ថ្លា​សម្រាប់​ប៉ូ​លា​ថ្នាំ​ឡាន ជាការ​ស្រេច​។ 

​    ​អ្វីដែល​លោកអ្នក​ត្រូវធ្វើ​គឺ​បាញ់ថ្នាំ WD 40 (១​កំប៉ុង​តម្លៃ ៥ ដុល្លារ ប៉ុន្តែ​មិនមាន​លក់​នៅ​ស្រុក​ខ្មែរ​ទេ​) ពីលើ​កន្លែង​ឆ្កូត ហើយ​យក​ក្រដាស​ជូត​មាត់ ជូត​ឱ្យ​ខ្លាំងៗ​ត្រង់​កន្លែង​ឆ្កួត​មួយសន្ទុះ នោះ​នឹង​រលុប​ស្នាម​ឆ្កូត​ជា​អចិន្ត្រៃយ៍ ហើយ​វា​មើលទៅ​គឺ​ដូច​ប៉ូ​លា​ចេញពី​រោងចក្រ​យ៉ាង​អ៊ីចឹង​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...