adverise with khmeread Image1

រថយន្ដ​​ក្រឡុក​ស៊ីម៉ង់ត៍​ដាច់​ហ្វ្រាំង​ចុះ​ពីលើ​ស្ពាន ជ្រុល​ឡើងលើ​សួន​អ្នករត់ម៉ូតូឌុប​រត់​ប្រសាច​

​    ​រថយន្ត​លាយស៊ីម៉ង់ត៍​​បាន​បើក​ចុះ​ពីលើ​ស្ពាន​ព្រះ​មុ​នី្ន​វង្ស​ចាស់​ដាច់​ហ្វ្រាំង បានធ្វើ​ឲ្យ​អ្នកបើកបរ​បង្ខំចិត្ត​បើក​ឡើងលើ​សួន ហើយ​ផុង​កង់​កប់​ក្នុង​ដី​សួន​ទៅមុខ​លែងរួច​។ បន្ទាប់មក​អ្នកបើកបរ​ក៏​រត់​បាត់ ខណៈពេល​នោះ​អ្នករត់ម៉ូតូឌុប​ដែល​ជ្រោក​ម្លប់​ក្រោម​ស្ពាន់​អាកាស​ក្បាលថ្នល់​រត់​ប្រសាច​គេច​ពី​រថយន្ត​។ សំណាងល្អ​ពុំមាន​អ្នករងគ្រោះថ្នាក់​។​
​    ​
​    ​ហេតុ​ការណ៍​ខាងលើនេះ កើតឡើង​កាលពី​វេលា​ម៉ោង​២​កន្លះ​រសៀល ថ្ងៃទី​២ កុម្ភៈ​នេះ ស្ថិតនៅ​គល់ស្ពាន​ព្រះ​មុ​នី្ន​វង្ស​ចាស់​ក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់ ស​ង្គា​ត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​    ​ឥឡូវនេះ​សមត្ថកិច្ច​កំពុងតែ​ធ្វើ​អន្តរាគមន៍​។​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់