adverise with khmeread 01

ប៉ូលិសចាប់បានមេខ្លោងជួញដូរគ្រឿងញៀន និងរឹបអូសថ្នាំញៀនមួយចំនួនធំ​

    ភ្នំពេញ ៖ មេខ្លោងជួញដូរគ្រឿងញៀននិងវត្ថុតាងថ្នាំញៀនមួយចំនួនធំត្រូវបានប៉ូលិសរាជធានីភ្នំពេញបង្ហាញមុខជាសាធារណះនៅព្រឹកថ្ងៃទី០៤ធ្នូឆ្នាំ២០១៥នៅស្នងការដ្ឋានប៉ូលិសរាជធានីភ្នំពេញ ។ ​​
    ​​​​​​​​​​លោកវរសេនីយទោ អេង សោភា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានប៉ូលិសរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ទា មិនា ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវបានចាប់ខ្លួននៅខាងត្បូងរបងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីរសៀលថ្ងៃទី២ធ្នូ ២០១៥។​​​​​​​
    សមត្ថកិច្ចចាប់យកបានសម្ភារ:វត្ថុតាងនិងមធ្យោបាយធ្វើសកម្មភាពរួមមាន ទី១-ក្រាម​ពណ៌សគ្មានប្រតិកម្មជាមួយតេស្តទម្ងន់ ជាង១៦៥ក្រាម ទី២-ថ្នាំក្រាមពណ៌ផ្កាឈូក ចំនួន៧០គ្រាប់ប្រភេទេមតំហ្វេតាមីនទម្ងន់ជាង២៥ក្រាម ទី៣- ថ្នាំគ្រាប់បន្ទះ ពណ៏ក្រហមមានគ្រាប់ពណ៌លឿង៩២គ្រាប់ ទី៤-ថ្នាំដបម៉ាកប៉ុកស្កេ ចំនួន០៤ដប ប្រភេទមេតំហ្វេតាមីនទី៥-គ្រាប់កាំភ្លើងជាច្រើនគ្រាប់ រួមនិងរថយន្ត១គ្រឿងម៉ាកមីនី ពណ៌លឿងពាក់ស្លាកលេខភ្នំពេញ ២AA-9558រួមសម្ភារ:បម្រើដល់ការប្រើប្រាស់ គ្រឿងញៀន មួយចំនួនទៀត ។​​​​​​​​
    បច្ចប្បន្នជនសង្ស័យខាងលើនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ចំណែកបក្ខពួកដែលកំពុង គេចខ្លួនសមត្ថកិច្ច កំពុងតែបន្តធ្វើការស្វែងរកចាប់ខ្លួនបន្តទៀត ៕

 

adverise with khmeread

មតិយោបល់