adverise with khmeread Irish photographer sells potato portrait for 108m

ហួសចិត្ត​គ្រាន់​រូប​ដំឡូង​មួយ​លក់​ក្នុងតម្លៃ​១,០៨​លាន​ដុល្លារ​

    ​អ្នក​ថតរូប​ល្បី លោក Kevin Abosch បាន​និយាយថា គាត់​បាន​លក់​រូប​ដំឡូង​ដែល​គាត់​បាន​ថត​ទៅ​ពាណិជ្ជករ​ម្នា​ក់នៅ​អឺរ៉ុប​ក្នុងតម្លៃ ១,០៨ លាន​ដុល្លារ ដោយ​រូបភាព​គ្មាន​ភាព​ទាក់ទាញ​អ្វី​សោះ និង​ធម្មតា​សុទ្ធសាធ​។​

​    ​លោក Kevin Abosh អាយុ ៤៦​ឆ្នាំ ដែល​ថត​យក​ប្រធានបទ​ល្បីៗ​រួមទាំង​ប្រធានបទ​ទាក់ទង​នាង Malala Yousafzai និង លោក Steven Spielberg បាន​និយាយថា​ពាណិជ្ជករ​អឺរ៉ុប​មួយរូប​បាន​ប្រទះឃើញ​រូបគំនូរ "Potato #345" ព្យួរ​ក្នុងផ្ទះ​ល្វែង​របស់លោក Kevin ក្នុង​ក្រុងប៉ារីស​កាលពី​ឆ្នាំមុន ហើយ​បាន​សុំ​ទិញយក​រូបភាព​នោះ​ក្នុងតម្លៃ ១,០៨​លាន​ដុល្លារ​ដែល​បានធ្វើ​ឲ្យ​រូបគាត់​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​

​    ​លោក Kevin បាន​និយាយថា រូបភាព​ដែល​គាត់​បាន​ថត​សុទ្ធសឹងតែ​ជា​រូប​ស្អាតៗ​និង​ល្បី ហើយ​អស់​ធំ​បំផុត​គាត់​លក់បាន​ត្រឹមតែ ៥០​ម៉ឺន​ដុល្លារ​តែប៉ុណ្ណោះ​ក្នុង​អាជីព​របស់គាត់​។​

​    ​អ្នក​ថតរូប​ល្បីឈ្មោះ​ម្នាក់នេះ​បាន​បន្តទៀតថា គាត់​បាន​ថតរូប​ដំឡូង​នេះ​ក្នុង​ឆ្នាំ​២០១០ និង​បាន print ចេញ​ជាមួយនឹង​គ្នា​គាត់​បីនាក់​ទៀត ហើយ​រូបនេះ​បាន​លក់​ទៅ​សារមន្ទីរ​សែ​ប៊ី​មួយ និង​មួយទៀត​គាត់​ទុក​ខ្លួនឯង តែ​ឥឡូវ​បុរស​ដែលជា​ពាណិជ្ជករ​បាន​ទិញ​យកទៅ​បាត់​ហើយ​៕

លោក Kevin Abosch

​នាង Malala Yousafzai

លោក Steven Spielberg

adverise with khmeread

មតិយោបល់