adverise with khmeread 4

ឌុប​គូ​ដណ្ដឹង​ទៅ​រត់​ច្បាប់​ការ​ត្រូវ​រថយន្តបុក​ស្លាប់​ម្នាក់​និង​របួស​៣​នាក់​

    កែប ៖  អ្នក​កំ​ឡោះ​ម្នា​ក់បាន​ស្លាប់​និង នាងក្រមុំ​ម្នាក់​រួមជាមួយ​ប្អូនស្រី​ម្នាក់ទៀត​របួសធ្ងន់​ដោយ​គ្រោះ​ចរាចរណ៍​រវាង​រថយន្ត​សាំង​យ៉ុង​១២​កៅអី​បុក​ជាមួយ​ម៉ូតូ ខណ​:​ពេល​បើក​ឡើង​ផ្លូវជាតិ​មិន​ប្រយ័ត្ន ។​

    គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ងៃទី​០១​ខែកុម្ភៈ ឆ្នាំ​២០១៦​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​កំពត​-​កែប​ត្រង់ចំណុច​ខាងកើត​គីឡូម៉ែត្រ​លេខ​១៣(​ចម្ងាយ​ពី​បង្គោល​១៦៣​ម៉ែត្រ​)​ស្ថិត​ក្នុងភូមិ​ដំណាក់​ចំបក់ សង្កាត់​អូរ​ក្រសារ ក្រុងកែប​។​

    ប៉ូលិស​ចរាចរណ៍​ក្រុងកែប​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បុរស​ម្នាក់​ឈ្មោះ​គង ផុ​ក អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​កន្លែងកើតហេតុ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​សេរី​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពត​1E-5778 បើក ចេញពីផ្ទះ​ឡើងមក​លើផ្លូវ​ជាតិ​លេខ​៣៣ ដោយ​ឌុប​ស្ត្រី​ម្នាក់​ជា​គូ​ដណ្ដឹង​ឈ្មោះ​ខេង ចាន់នី អាយុ​២១​ឆ្នាំ និង​ប្អូនស្រី​របស់​គូ​ដណ្ដឹង​ម្នាក់​អាយុ​៦​ឆ្នាំ ដើម្បី​ទៅ​សាលាសង្កាត់​រត់​ច្បាប់​ការ​។​

     ប៉ូលិស​បន្តថា តែ​ពេល​បើក​ម៉ូតូ​ឡើង​ថ្នល់ជាតិ ក៏ត្រូវ​រថយន្ត​សាំង​យ៉ុង​១២ កៅអី ពណ៌​ប្រផេះ មួយគ្រឿង​បើកបរ​ក្នុងទិសដៅ ពី​លិចទៅ​កើត​។​មកដល់​បុក​គូទ​ម៉ូតូ​ពេញទំហឹង​បណ្ដាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ទាំងបី​នាក់​បើក​ខ្ទប់​កញ្ចក់​រថយន្ត និង​ខ្ទាត​ទៅមុខ​រថយន្ត​ចម្ងាយ​ជាង​១០​ម៉ែត្រ​រងរបួស​ផុង​លលាដ៍​ទាំង​បីនាក់​សន្លប់​ស្តូកស្តឹង​នៅ​កន្លែងកើតហេតុ​។​

    ភ្លាមៗ​នោះ សមត្ថកិច្ច​ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពត ប៉ុន្តែ​ដោយសារ​បុរស​អ្នកបើក​ម៉ូតូ​របួសធ្ងន់​ពេក​ក៏​ផុតដង្ហើម​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​។​ចំណែក​រថយន្ត​បង្ក​ម៉ាក​សាំង​យ៉ុង​១២​កៅអី​ដឹក​អ្នកដំណើរ​ពី​ថ្ម​ស​ទៅ​កំពង់ត្រាច ពាក់​ស្លាក​លេខ ភ្នំពេញ 2X-6225 ហើយ​អ្នកបើកបរ​បានគេច​ខ្លួន​បាត់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់