កម្រិតពណ៌ (Color Volume) នឹងក្លាយជាស្តង់ដាថ្មីនៃគុណភាពរូបភាពលើអេក្រង់ទូរទស្សន៍

នៅលើអេក្រង់ទូរទស្សន៍ធម្មតា ពន្លឺពណ៌ដែលបញ្ចេញមកមានកម្រិតផ្សេងៗគ្នា។ ភាពខុសគ្នានៃពណ៌នេះមិនអាច វាស់បានលើប្រភេទអេក្រង់ 2D (រូបឆ្វេងខាងលើ)។ ឥទ្បូវនេះ ជាមួយនឹងការវាស់កម្រិតពណ៌ប្រភេទ 3D របស់ Color Volume គេបានសង្កេតឃើញថាមានអេក្រង់ជាច្រើនដែលអាចបង្ហាញពណ៌បានត្រឹមតែ 67% ប៉ុណ្ណោះនៅពេលតម្លើងពន្លឺអតិបរមា (ខាងលើស្តាំ) យ៉ាងណាម៉ិញ អេក្រង់ដែលត្រូវបានវាស់ជាមួយនឹងកម្រិតពណ៌ 100% (ខាងក្រោមស្តាំ) មានសមត្ថភាពអាចបញ្ចេញពណ៌បានច្បាស់មិនថាកម្រិតពន្លឺទាបឬខ្ពស់ប៉ុណ្ណានោះទេ។

Color Volume ដែលជា​ការ​វាស់​ភាពច្បាស់​នៃ​ពណ៌​នៅ​កម្រិត​ពន្លឺ​ផ្សេងៗ​គ្នា​នោះ កំពុង​បោះជំហាន​ក្លាយជា​ស្តង់ដា​ថ្មី​សម្រាប់​ការបង្ហាញ​រូបភាព​ប្រកបដោយ​គុណភាព​ភ្លឺ​ច្បាស់​នៅលើ​អេក្រង់​ទូរទស្សន៍​។ 

​ទូរទស្សន៍​ស៊េរី​ថ្មី​ទាំងនេះ​អាច​ប្រើប្រាស់ High Dynamic Range (HDR) ដែលជា​បច្ចេកវិទ្យា​មួយ​ធ្វើ​ឲ្យ​រូបភាព​ងងឹត​ប្រែជា​ភ្លឺ​ច្បាស់ ហើយ​រូបភាព​ពណ៌​ក្រ​ម៉ៅ​កាន់តែ​ដិត​ច្បាស់​ជាង​មុន​។ ដើម្បី​អាច​វាស់​កម្រិត​នៃ​គុណភាព​រូបភាព​នេះ​បាន Color Volume បាន​លេចមុខ​ឡើង និង​ត្រូវបាន​គេ​ចាប់អារម្មណ៍​កាន់តែច្រើន​សម្រាប់​មុខនាទី​នេះ​។ 

​នៅលើ​អេក្រង់​ទូរទស្សន៍​ធម្មតា នៅពេលដែល​រូបភាព​ភ្លឺ ឬ​ងងឹត កម្រិត​ពណ៌ និង​ភាពច្បាស់​នៃ​រូបភាព​ផ្លាស់ប្តូរ​មិន​ស្មើគ្នា ដែល​ធ្វើ​ឲ្យ​គុណភាព​រូបភាព​មិន​ស្រស់ស្អាត និង​រស់​រវើក​។ ទូរទស្សន៍​ដែល​បំពាក់​ទៅដោយ Color Volume វិញ​អាចធ្វើ​ឲ្យ​រូបភាព​ប្រភេទ HDR បាន​យ៉ាង​ល្អ ដោយ​ប្រើ​កម្រិត​ពន្លឺ​ច្រើនជាង​អេក្រង់​ទូរទស្សន៍ SDR ពីរដង​។ 

SpectraCal​ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​លើ​ពិភពលោក​ផ្នែក​បង្កើត​កម្មវិធី​វាស់​កម្រិត​ពណ៌​សម្រាប់​អេក្រង់​ផ្សេងៗ​ក្នុងប្រទេស​អាមេរិក បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​នេះ​នឹង​បន្ថែ​មកា​រវាស់​តាមរយៈ Color Volume ថែមទៀត​ទៅក្នុង​កម្មវិធី​វាស់​កម្រិត​ពណ៌​ឈ្មោះ CalMan (​ដែលជា​ឧបករណ៍​ពេញនិយម​សម្រាប់​អ្នកជំនាញ​ផលិត​អេក្រង់​ដែល​បញ្ចេញ​រូបភាព​ច្បាស់ និង​គុណភាព​ខ្ពស់​) ដែល​នឹងធ្វើ​ឲ្យ Color Volume ក្លាយជា​ស្តង់ដា​ថ្មី​យ៉ាង​ឆាប់រហ័ស​។ 

​ក្នុង​ព្រឹត្តិការណ៍ CES 2017 ក្រុមហ៊ុន​សាម​សុង​បានបង្ហាញ​ទូរទស្សន៍ QLED ដែល​ប្រើប្រាស់ «​លោហៈធាតុ metal quantum dot» ដើម្បី​ផ្តល់នូវ​គុណភាព​រូបភាព និង​ធ្វើ​ឲ្យ​ពណ៌​ចេញ​ច្បាស់ និង​ដិត​ជាមុន​។ ទូរទស្សន៍ QLED នឹង​ក្លាយជា​ទូរទស្សន៍​ដំបូង​ក្នុង​ពិភពលោក​ដែល​អាច​
​ឲ្យ​ភ្នែក​របស់​យើង​ចាប់យក​រូបភាព​ដែលមាន​កម្រិត​ពណ៌ (Color Volume) ច្បាស់ ១០០% ដែល​ទំហំ​ពណ៌​នីមួយៗ​មាន​ចំនួន HDR ចាប់ពី 1500 រហូតដល់ 2000 (​រង្វាស់​នៃ​ពន្លឺ​)  ផ្តល់នូវ​សមត្ថភាព​បង្ហាញ​រូបភាព​លើ​អេក្រង់​ប្រកបដោយ​គុណភាព​ខ្ពស់ និង​មាន​កម្រិត​ពណ៌​ដិត​ភ្លឺ​ច្បាស់​គ្មាន​គូ​ប្រៀប​។ 

 

 

adverise with khmeread

អ្នកនឹងចូលចិត្ត