adverise with khmeread 0

Jurgen Klopp ប្រមាន​លោក Pep ថាទម្រង់លេងបែប Tiki-taka គ្មានប្រសិទ្ធភាពទេក្នុង Premier League

លោក Jurgen Klopp បាន​ប្រមាន​លោក Pep Guardiola ថា​ទម្រង់​លេង​របស់លោក គឺ​ប្រហែលជា​មិនមាន​ប្រសិទ្ធភាព​ក្នុង​ក្របខ័ណ្ឌ​លី​ក​កំពូល​អង់គ្លេស Premier League ដូច​កាលដែល​គាត់​អាចធ្វើ​បាន​នៅ​ទឹកដី​អេ​ស្ប៉ា​ញ​និង​អាល្លឺម៉ង់​នោះឡើយ​។​

​គ្រូបង្វឹក​ក្រុម​ហង្ស​ក្រហម Liverpool រូបនេះ​និង​លោក Guardiola ធ្លាប់មាន​ការគោរព​គ្នា​ទៅវិញទៅមក​យ៉ាង​ជិតស្និទ្ធ​កាលដែល​លោក Jurgen Klopp បាន​ចំណាយពេល​ដឹកនាំ​ក្រុម Borussia Dortmund​។ ប៉ុន្តែ Klopp ចាក​ចេញពី​ក្លឹប​កំពូល​ទី​ពីរ​របស់​លី​ក​ដោយសារតែ​លទ្ធផល​មិនសូវ​បានល្អ ទើប​ធ្វើ​ឲ្យ​ក្រុម Bayern Munich ឈ្នះ​ពាន Bundesliga ពីរ​ឆ្នាំ​ចុងក្រោយ​។​

Bayern Munich បច្ចុប្បន្ន​កំពុងមាន​ពិន្ទុ​ដាច់​ឆ្ងាយ​ពី​ក្រុម​ដទៃទៀត គឺ​ស្រដៀង​ទៅនឹង​កាលដែល​លោក Guardiola ដឹកនាំ​ក្រុម​អ្នកមាន​បុណ្យ Barcelona ដែរ ដែល​ក្រុម​នេះ​ធ្លាប់​លើក​ពាន La Liga ផុយៗ​នោះ​។ ឥឡូវ​លោក Klopp នៅមាន​ឱកាស​ដើម្បី​ស៊ាំ​ជាមួយ​បាល់ទាត់​អង់គ្លេស​នៅឡើយ ហើយ​យើង​មិន​រំពឹងថា​រូបគាត់​អាចដឹកនាំ​ក្លាយជា​ក្រុម​ខ្លាំង​ភ្លាមៗ​នោះទេ​។​

Klopp បានបញ្ជាក់​ប្រាប់ថា "​ក្រុម Manchester City គឺជា​ក្លឹប​មួយ​មិនមែន​អន់​នោះទេ​ជាមួយ​លទ្ធភាព​នៃ​ផ្នែក​ហិរញ្ញវត្ថុ​។ អ​ញ្ជឹ​ង​យើង​អាច​និយាយបានថា Pep Guardiola គឺជា​មនុស្ស​ម្នាក់​ដែល​ឆ្លាត​ខ្លាំងណាស់​។ គាត់​នឹងមិន​ខ្ចី​ជ្រើស​ដឹកនាំ​ក្រុម​ឥន្ទ្រី​មួយ​នេះឡើយ កុំ​តែដោយសារ​មិត្តភាព​របស់គាត់​ជាមួយនឹង​មនុស្ស​មួយចំនួន​នៅ​ទីនោះ​ទេ​"​។

"​គាត់​នឹង​រីករាយ​ជាមួយ​លី​ក​អង់គ្លេស​មួយ​នេះ ដោយសារតែ​វា​ជាលី​ក​ដែល​ពិសេស​បំផុត ហើយ​វា​គឺជា​ការប្រកួតប្រជែង​ដ៏​ពិតប្រាកដ យើង​នឹង​ឃើញថា​នឹងមាន​អ្វី​កើតឡើង​"​។

"Pep គឺជា​ដៃគូ​ប្រជែង​ដ៏​ពិតប្រាកដ​ម្នាក់ អ្វី​ទាំងនោះ​ហើយ​ដែល​គាត់​ចង់បាន​។ ខ្ញុំ​គិតថា​វា​នឹង​មិនមែន​ដូចជា​ស្ថានភាព​ដែល​គាត់​មាននៅ​ប្រទេស​អេ​ស្ប៉ា​ញ​ជាមួយ​ក្រុម Barcelona ដែលជា​ក្លឹប​កំពូល ឬក៏​អាល្លឺម៉ង់​ជាមួយ Bayern ដែល​គ្មាន​គូ​ប្រៀប​នោះឡើយ​។ ប៉ុន្តែ​ជាការ​ពិតណាស់ Manchester City ជា​ក្លឹប​មួយ​មិន​អន់​នោះទេ ពួកយើង​នឹង​ព្យាយាម​ផ្តួល​ពួកគេ​"៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់