adverise with khmeread Index

ឃាត់​បុរស​ម្នាក់​តាម​ដីកា​តុលាការ​ពីបទ​ឆបោក​ម៉ូតូ​

     ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ទឹកល្អក់​២​ឃាត់ខ្លួន​តាម​ដីកា​បង្គាប់​​ឱ្យ​ចាប់ខ្លួន​របស់​សាលា ដំបូង​រាជធានី​ភ្នំពេញ ពីបទ​រំលោភ​លើ​ទំនុកចិត្ត ឆបោក យក​ម៉ូតូ នៅ​ថ្ងៃទី​០១​កុម្ភះ​ឆ្នាំ​២០១៦ វេលា​ម៉ោង​២​រសៀល​ចំណុច​ផ្លូវ​លេខ​២៥៣ កែង​ផ្លូវ​លេខ​១៥៦ ក្រុមទី ១៦ ភូមិ​៦ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

     ប៉ូលិស​ប៉ុស្តិ៍​ទឹកល្អក់​ទី​២​បាន​ឲ្យ​ដឹងថា ការចាប់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​យោង តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ ៥៩២ ត​.​ព្រ ចុះ​ថ្ងៃទី​១៦-០៩-២០១៥ ពីបទ​រំលោភ​លើ​ទំនុកចិត្តឆបោក​យក​ម៉ូតូ ប្រព្រឹត្ត​នៅ​ចំណុច​នៅផ្ទះ​លេខ​៧២​បេ ផ្លូវ​លេខ​១២២ ក្រុមទី​១៩ ភូមិ ៦ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំ ពេញ កាលពី​ថ្ងៃទី​១៥​កក្កដា​ឆ្នាំ​២០១៥ ។​

     ប៉ូលិស​បន្តថា ជនល្មើស​ឈ្មោះ ចាំង សារី​ណា ហៅ ញ៉ា​ញ់ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ពុំ​ពិត ប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៨៥​បេ ផ្លូវ​លេខ​១៥០ ក្រុមទី​២៣ ភូមិ​៨សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌ​ទួល គោក រាជធានី​ភ្នំពេញ ។​

       បច្ចុប្បន្ន​ជនល្មើស​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក ដើម្បី​ចាត់​បញ្ជូនទៅ សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់​៕​

adverise with khmeread

មតិយោបល់