adverise with khmeread Untitled 1

ធ្វើដំណើរ​ពី​ភ្នំពេញ​ទៅ​ឆក់​ខ្សែ​កនៅ​តាកែវ​ជាប់​ខ្នោះ​ប៉ូលិស​

     តាកែវ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​បាទី​ឃាត់ខ្លួន​បាន​ភ្លាមៗ​បន្ទាប់ពី​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ពី​ភ្នំពេញ​ទៅធ្វើ​សកម្មភាព​ឆក់​ខ្សែក​ស្ត្រី​ម្នាក់​បានសម្រេច​នៅ​ខេត្តតាកែវ តែ​រត់​មិន​រួច ។​

    សកម្មភាព​ឆក់​ខ្សែក​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល​ថ្ងៃទី​២​កុ​ម្ភះ​ឆ្នាំ​២០១៦​នេះ​នៅតាម​ផ្លូវជាតិ​លេខ​២ ខាងត្បូង​ផ្សារ​សំរោង​យោង​ប្រមាណ​១​គីឡូម៉ែត្រ ត្រង់ចំណុច​ភូមិ​ស្មៅ​ខ្ចី ឃុំ​ត្រពាំង​សាប ស្រុក​បាទី​ខេត្តតាកែវ ។​

     ប៉ូលិស​ស្រុក​បាទី​បាន​ឲ្យ​ដឹងថា ប៉ូលិស​បានធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ​ឈ្មោះ ជា ស្រួច ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ផ្ទះជួល ម្តុំ​វត្ត​ជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បន្ទាប់ពី​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ធ្វើ​សកម្មភាព​ឆក់​ខ្សែក ពី​ស្ត្រី​ម្នាក់​បានសម្រេច ។​

     បច្ចុប្បន្នកំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ខេត្តតាកែវ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់