ចិនសាកល្បងរថភ្លើងព្យួរទីមួយលើពិភពលោក ប្រើថ្ម Lithium អាចបើកបរបាន ១ ម៉ឺនគីឡូម៉ែត្រ

    ​នៅ​ទីក្រុង Chengdu ខេត្ត Sichuan ប្រទេស​ចិន បានដាក់​សាកល្បង​ប្រើប្រាស់​រថភ្លើង​ព្យួរ​ទីមួយ​របស់​ពិភពលោក​ប្រើ​ថាមពល​ថ្ម ដែល​អាច​ធ្វើដំណើរ​ច្រើនជាង ១ ម៉ឺន​គីឡូម៉ែត្រ​។​

​    ​បច្ចុប្បន្ន​រថភ្លើង​ព្យួរ​នេះ​ដាក់​ប្រើប្រាស់​សាកល្បង​បណ្ដោះអាសន្ន​ប៉ុណ្ណោះ​។ ផ្លូវ​សម្រាប់ធ្វើ​ការសាកល្បងរ​បស់​រថភ្លើង​នេះ​មាន​ប្រវែង ១,៤១ គីឡូម៉ែត្រ​។​

​    ​រថភ្លើង​នេះ​ប្រើ​ថាមពល​ថ្ម Lithium Battery​។ វា​អាច​ផ្ទុក​អ្នកដំណើរ​បាន ២៣០ នាក់ និង​ធ្វើដំណើរ​ក្នុង​ល្បឿន ៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ​។ ហើយ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺថា រូបរាង​របស់​វា​រចនា​ឡើង​ស្រដៀង​ទៅនឹង​ខ្លាឃ្មុំ​ផេ​ន​ដា​យក្ស​ផងដែរ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...