Rita ora and jay z

Rita Ora ត្រូវក្រុមហ៊ុន Roc Nation របស់តារាចម្រៀងរែប Jay Z ប្តឹងបកនិង ទាមទារសំណងជំងឺចិត្ត២,៤លានដុល្លារ

កាលពី​ខែ​ធ្នូតារាចម្រៀងស្រី រីតា អូរ៉ា (Rita Ora) បាន​ប្តឹង​ក្រុមហ៊ុន Roc Nation​ របស់​តារាចម្រៀង​រែប ជេ ហ្ស៊ី (Jay Z) ដោយ​អះអាងថា ក្រុម​ហ៊ុន​នេះ មិន​​​បាន​យក​ចិត្តទុក​ដាក់ចំពោះនាង និងទាម​ទារ​បញ្ចប់​កិច្ច​សន្យា​ដើម្បីនាង​អាច​​រក​ទ្រនំ​​ថ្មី។ តាមពាក្យបណ្តឹងរបស់ Ora បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​នេះយក​ចិត្តទុក​ដាក់​តែលើ​ផ្នែក​កីឡាហើយ​ពួកគេមិន​បាន​ចេញ​ផ្សាយ​បទចម្រៀង​ដែលនាងបាន​ថត​សម្រាប់​អាល់ប៊ុម​ថ្មីទេ​។

កាលពី​ឆ្នាំ​២០០៨ Ora គ្រាន់តែជា​តារាចម្រៀង​ធម្មតាម្នាក់ហើយនាង​បាន​ចុះកិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន Roc Nation។ នាងគ្រោងនឹងចេញអាល់ប៊ុម​ចំនួន​៥​ជាមួយនឹង​ក្រុម​ហ៊ុននេះ ប៉ុន្តែ​រហូតមកទល់ពេលនេះនាង​ចេញ​បាន​អាល់ប៊ុម​ ដែលមាន​ចំណងជើងថា“Ora” តែ១ប៉ុណ្ណោះ។ ប៉ុន្តែឥឡូវក្រុម​ហ៊ុន​នេះ​បាន​ប្តឹង​បក​ដោយ​ទាមទារសំ​ណង​ជំងឺ​ចិត្ត​​២,៤​លាន​ដុល្លារពី Ora វិញ។​​

          ក្រុមហ៊ុន Roc Nation បាន​បញ្ជាក់​ផ្ទុយពីការអះអាងរបស់ Ora ដោយ​បង្ហាញក្នុង​ពាក្យ​បណ្តឹង​របស់​ខ្លួន​ថា ជោគជ័យ​និង​កេរ្តិ៍​ឈ្មោះរបស់នាង​ បានមក​ដោយសារពួកគេ​​វិនិយោគ​ប្រាក់ជា​ង​២​លាន​ដុល្លារ​ដើម្បី​ឃោសនា​អាល់​ប៊ុម​និង​អាជីពរបស់​នាងជាបន្តបន្ទាប់ ការចំណាយ​ប្រាក់​រាប់លាន​ដុល្លារ​លើ​ផ្នែក​ទីផ្សារ​ និងការចំ​ណាយ​ផ្សេងៗទៀត​ក្នុង​គោលបំ​ណង​ជួយ​ឲ្យ​នាងបានល្បី​ល្បាញ​ដូច​សព្វថ្ងៃនេះ៕

មតិយោបល់