បន្ទាប់ពីខកខានមិនបានចុះកិច្ចព្រមព្រៀងផ្ទេរកីឡាករ Alex Teixeira ដូចដែលបានគ្រោងទុកមក កាលពីខែមករាគ្រូបង្វឹកក្លឹប Liverpool លោក Jurgen Klopp បានទទូចឲ្យអ្នកគាំទ្រក្លឹបហង្សក្រហមជឿជាក់លើការវិនិច្ឆ័យរបស់លោក ។ខណៈបីប្រកួតនៅសប្តាហ៍ក្រោយអាចជាការសម្រេចកៅអីក្នុងចំណោមក្រុមកំពូលទាំងបួន គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះបានអះអាងថា យើងមានខ្សែប្រយុទ្ធគ្រប់គ្រាន់ដើម្បីដណ្តើមជ័យជម្នះបើទោះបីជាគ្មានកីឡាករ Alex Teixeira ក៏ដោយ។
លោក Jurgen បាននិយាយថា យើងបានធ្វើសំណើរជាច្រើនដងមកហើយ វាជាការពិបាក មិនមែនន័យថា យើងគ្មានប្រាក់នោះទេ ប៉ុន្តែយើងត្រូវធ្វើការងារប្រកបដោយការគោរពនិងការទទួលខុសត្រូវ។
ហង្សក្រហមមិនបានចុះកិច្ចព្រមព្រៀងផ្ទេរកីឡាករណាម្នាក់សោះ នៅក្នុងរដូវកាលទិញដូរកីឡាករបីលើកជាប់គ្នាដែលធ្វើឲ្យអ្នកគាំទ្រក្លឹបនេះមិនសប្បាយចិត្តនៅខណ:ពេលដែលLiverpool នឹងត្រូវជួបជាមួយក្រុមកំពូលតារាង Leicester៕
