1

​លោក Arsene Wenger អះអាងថា Arsenal អាច​លើក​ពាន​បី​ក្នុង​រដូវ​កាល​នេះ​

​គ្រូបង្វឹក​កាំភ្លើង​ធំ Arsenal លោក Wenger ជឿថា​ក្រុម​របស់លោក​អាច​លើក​ពាន​បី​ក្នុង​រដូវ​កាល​នេះ ប៉ុន្តែ​លោក​ទទួលស្គាល់ថា​វា​នឹងមាន​បញ្ហា​ប្រឈម​ធំធេង​ដល់​កីឡាកររបស់លោក​។​

​បច្ចុប្បន្ន Arsenal កំពុងស្ថិត​ក្នុងការ​ប្រកួត FA Cup ជុំ​ទី​ប្រាំ និង​មាន​បី​ពិន្ទុ​ក្នុង​លី​ក​តាម​ពីក្រោយ​ក្រុម Leicester និង​ត្រូវ​ប្រឈមមុខ​ក្រុម​អ្នកមាន​បុណ្យ Barcelona ក្នុង​វគ្គ ១៦ ក្រុម ចុងក្រោយ​ក្នុង​ក្របខ័ណ្ឌ Champions League​។​

​ក្រុម​បិសាច​ក្រហម Manchester United ជា​ក្រុម​អង់គ្លេស​តែមួយគត់​ដែល​លើក​ពាន​បី​ឬ Treble ដែល​ក្នុងនោះ​មានពាន Champions League, Premier League និង FA Cup ខណៈ​ក្រុម Barcelona, Celtic និង Bayern Munich គឺជា​ក្រុម​ទាំងបី​ក្នុងចំណោម​ប្រាំពីរ​ក្រុម​នៅ​ទ្វីបអឺរ៉ុប​ដែល​ទទួលបាន​ជោគជ័យ​បែបនេះ​។​

​លោក​បាន​និយាយថា "​វា​ពិបាក​ណាស់​ដើម្បី​ប្រជែង​យកពាន​ទាំងនេះ​។ ប្រសិនបើ​អ្នក​សួរ​ខ្ញុំ​ថា​វា​អាចទៅរួច​ដែល​ឬទេ​ដើម្បី​ឈ្នះ Treble វា​មាន​ភាពខុសគ្នា​បន្តិចបន្តួច ប៉ុន្តែ​វា​អាច កើតឡើង​បាន​"​។​

​គាត់​បាន​បន្តទៀតថា "​ប៉ុន្តែ​អ្នក​មិនត្រូវ​មាន​បញ្ហា​របួសធ្ងន់​ធ្ង​រណា​មួយ និង​មាន​ជម្រើស​ដែល​អាច​លេង​បាន​ប្រចាំ​។ ប្រហែលជា​យើង​ត្រូវតែ​លេង​ល្អ​ជាង Bayern និង Barcelona"៕

ប្រភព៖ មេត្រូ

មតិយោបល់