Road

រថយន្តបើកដេញគ្នាបុករនាំងដែកចែកទ្រូងផ្លូវ បាក់អស់១៦ផ្ទាំង

     ភ្នំពេញ ៖ រនាំងដែកពុះចែកទ្រូងផ្លូវ បាក់អស់១៦នៅខាងលិចស្ពានអាកាស៧ មករា ដោយសាររថយន្តកាមរី(បាឡែន)មួយគ្រឿងបើកលឿនវ៉ាជែងគ្នា ជ្រុលទៅបុកបណ្តាលឲ្យបាក់បែករាយប៉ាយ កាលពីវេលាម៉ោង ១០ និង ៤០នាទីយប់ថ្ងៃ ៣ ធ្នូឆ្នាំ២០១៥នៅមុខហាងសាច់អាំង១៦៨ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយបើករត់បាត់។
    ប្រភពពត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុគេរថយន្តបង្ក  បើកប្រដេញគ្នាជាមួយរថយន្តមួយគ្រឿងទៀត បើកចុះពីលើស្ពានអាកាស៧មករា ទិសដៅពីកើតទៅលិច ។
    លុះមកដល់ចំណុចកើតហេតុ រថយន្តបង្កបានបើកវ៉ារថយន្តមួយគ្រឿងនោះនៅខាងមុខ ក៏រ៉េចង្កូតទៅបុករះរនាំងដែកបាក់ដំបូងអស់១៤ផ្ទាំងធ្លាយទៅម្ខាងផ្លូវ ហើយរថយន្តបើកទៅមុខជាង ៥០ម៉ែត្ររថយន្តរ៉េចង្កូតមកស្តាំដៃបុករនាំងបាក់អស់២ផ្ទាំងថែមទៀត ។ បន្ទាប់មករថយន្តបង្កបានបន្ថែមល្បឿនបើករត់បាត់។
    ក្រោយពេលកើតហេតុ ប៉ូលិសចរាចរខណ្ឌសែនសុខ បានត្រឹមតែមករាប់រនាំងនិង មកលើករនាំងចេញពីផ្លូវ ដើម្បីកំុឲ្យមានគ្រោះថែមទៀតតែប៉ុណ្ណោះ៕

មតិយោបល់