adverise with khmeread Untitled 1

លួច​ម៉ូតូ​បាន​២​គ្រឿង​ទើប​ប៉ូលិស​ចាប់ខ្លួនបាន​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ព្រហ្មទណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​ពីបទ​ករណី​លួច​ម៉ូតូ​មួយគ្រឿង​នៅមុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី​២​កុ​ម្ភះ​នេះ បន្ទាប់ពី​បាន​លួច​ម៉ូតូ​មួយគ្រឿង​កាលពី​ថ្ងៃទី​១​កុ​ម្ភះ​បាន​មួយគ្រឿង ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ហេង វ៉ាន់​អាយុ​៣២​ឆ្នាំ​មុខរបរ​មិន​ពិត​ស្នាក់នៅ​ភូមិ​-​ឃុំ​ត្នោត ស្រុក​មេសាង ខេត្តព្រៃវែង​។​

    ជនសង្ស័យ​ហេង វ៉ាន់ បាន​សារភាព​ប្រាប់​ប៉ូលិស​ថា នៅ​ថ្ងៃទី​១​កុ​ម្ភះ​ឆ្នាំ​២០១៦ ម៉ោង​៣ រសៀល ខ្លួន​បាន​លួច​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​នៅ​ចំណុច​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BX-7971​។​

adverise with khmeread

មតិយោបល់