adverise with khmeread 2

បុរស​ម្នាក់​មាន​ជំងឺ​សរ​សែ​ប្រសាទ​លង់ទឹក​ស្លាប់​

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​លង់ទឹក​ស្លាប់​កាលពី​វេលា​ម៉ោង​២​និ​ត​៤០​នាទី​ថ្ងៃទី ០២​កុ​ម្ភះ​ឆ្នាំ​២០១៦​នៅ​ចំណុច ក្នុង​ស្ទឹងតូច ភូមិ​ទន្សាយ​គាច ឃុំ​ដើម​ឫស ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ច​ន សុខ​គង់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ទន្សាយ​គាច ឃុំ​ដើម​ឫស ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល មុខរបរ​កសិករ (​មាន​ជម្ងឺ​សរសៃ​ប្រាសាទ​)​។​

    ប៉ូលិស​បន្តថា​នៅ​ថ្ងៃទី​១​កុ​ម្ភះ​ឆ្នាំ​២០១៦ វេលា​ម៉ោង ៥​ល្ងាច​ជនរងគ្រោះ​បាន​ដើរ​បាត់​ពី​ផ្ទះ​មិនដឹង​ទៅ​ទីណា ហើយ​ក្រុមគ្រួសារ​បាន​ដើរ រកតែ​រក​មិនឃើញ ។​បន្ទាប់មក​នៅ​ថ្ងៃទី​២​កុ​ម្ភះ​ឆ្នាំ​២០១៦  ក្រុមគ្រួសារ​បាន​ដើរ​បន្តទៀត​តែ​នៅតែ​រក​មិនឃើញ​។ លុះដល់​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល​នៅ​ថ្ងៃទី​០២​កុ​ម្ភះ ២០១៦​ន​ទើប​ប្រទះឃើញ​ជន​រង គ្រោះ​លង់ទឹក​ស្លាប់​នៅក្នុង​ស្ទឹងតូច​។​

    បន្ទាប់មក​ផ្នែក​ជំនាញ​បាន​ពិនិត្យ​ទៅលើ​សាកសព និង​បាន​បញ្ជាក់ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក ហើយ​ផ្នែក​ជំនាញ​បានប្រគល់​សាកសព​ជនរងគ្រោះ​ជូន​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់