Facebook កើន​ចំណូល ស្របពេល​ចំនួន​អ្នកប្រើប្រាស់​កើន​ជិត​ដល់ ២.០០០ លាន​នាក់​

​    ​យោងតាម​លទ្ធផល​នាពេល​ថ្មីៗ​នេះ​បានបង្ហាញ​ឱ្យដឹងថា ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន Facebook បាន​កើនឡើង​នាបី​ខែ​ដំបូង​ក្នុងឆ្នាំនេះ ខណៈ​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ​មាន​ចំនួន​អ្នកប្រើប្រាស់​ជិត ២ ពាន់​លាន​នាក់​។​

​    ​ក្រុមហ៊ុន​នេះ​បាន​និយាយថា ចំនួន​មនុស្ស​ប្រើប្រាស់ Facebook រៀងរាល់ខែ​បានកើត​ឡើង ១,៩៤ ពាន់​លាន់​នាក់ ខណៈដែល​មនុស្ស​ចំនួន ១,៣ ពាន់​លាន​នាក់​ប្រើប្រាស់​ជា​រៀងរាល់ថ្ងៃ​។​

​    ​ក្រុម​បច្ចេកវិជ្ជា​អាមេរិក​មួយ​នេះ​បាន​រាយការណ៍​ថា ប្រាក់ចំណេញ​របស់ខ្លួន​ក្នុង​ត្រីមាស​ទីមួយ​មាន​ចំនួន ៣ ពាន់​លាន​ដុល្លារ ដែល​កើនឡើង ៧៦ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន​។​

​    ​ទោះយ៉ាងណា​ក្រុមហ៊ុន​នេះ​បាន​ព្រមាន​ថា ការកើនឡើង​ប្រាក់ចំណូល​ពី​ពាណិជ្ជកម្ម​នឹង​ថយចុះ​។​

​    ​ក្រុមហ៊ុន​នេះ​បាន​រង​សម្ពាធ​ជាខ្លាំង​នា​ប៉ុន្មាន​សប្ដាហ៍​មកនេះ​ជុំវិញ​របៀប​ដែល​ពួកគេ​គ្រប់គ្រង​ការបញ្ចេញមតិ​រើស​អើ​ស ការរំលោភបំពាន​កុមារ និង​ការ​ធ្វើបាប​ខ្លួនឯង​នៅលើ​បណ្ដាញ​សង្គម​នេះ​។​

​    ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook លោក Mark Zuckerberg បានប្រកាសថា ខ្លួន​នឹង​ជួល​បុគ្គលិក​បន្ថែមចំនួន ៣០០០ នាក់​ទៀត​ដើម្បី​គ្រប់គ្រង​មាតិកា​នៅលើ​វេ​ប​សាយ​របស់ខ្លួន​៕

ប្រភព៖ បរទេស

adverise with khmeread
tiger
Loading ad ...