​បុរស​ជាង​មេកា​និក​មាន​លុយ​ទាំង​បាច់ គ្រាន់តែ​រូបសម្បត្តិ​មិន​ស្អាត អ្នកលក់​មិន​ខ្ចី​មើលមុខ​សោះ​! ទីបំផុត​មាន​ហាង​មួយគត់​ទទួល​ស្វាគមន៍​គាត់​ដូច​ស្តេច​! អ្វីដែល​កើតឡើង​បន្ទាប់​ទៀត​រឹតតែ​ភ្ញាក់ផ្អើល​

    ​នៅចាំ​មេរៀន មិនត្រូវ​វិនិច្ឆ័យ​មនុស្ស​តែ​សំបក​ក្រៅ​ទេ​?

​    ​នាពេល​ថ្មីៗ​នេះ​មាន​បុរស​ថៃ​ចំណាស់​ម្នាក់​បានបញ្ជាក់​ពី​មេរៀន​ដ៏​មានតម្លៃ​នេះ​ដោយ​គាត់​បាន​ទៅ​ហាង​លក់​ម៉ូតូ​ជាច្រើន​កន្លែង​ខណៈ​ស្លៀកពាក់​អាវយឺត​កន្ត្រាក​មួ​យ ខោ​រយីក​រយាក  និង​ស្បែង​ជើង​ផ្ទាត់​។​

​    ​ដោយសារតែ​ការ​ស្លៀកពាក់​របស់គាត់ អ្នកលក់​ជាច្រើន​បាន​មើលងាយ​គាត់ និង​ថែមទាំង​មិន​ខ្ចី​មើលមុខ ប្រហែលជា​ពួកគេ​គិតថា គាត់​គ្មាន​សមត្ថភាព​ឯណា​ទិញ​ទំនិញ​ម៉ូតូ​ពី​ហាង​ពួកគេ​ហើយ​។​

​    ​បុរស​រូបនេះ​បាន​ចូល​ពី​ហាង​មួយ​ទៅ​ហាង​មួយទៀត រហូត​ទាល់តែ​គាត់​មកដល់​ហាង​មួយ​ដែល​យកចិត្ត​អតិថិជន​និង​ចេះ​ផ្ដល់​ភាពកក់ក្ដៅ​។​

​    ​យោងតាម​វេ​ប​សាយ​ភាសា​ថៃ Sanook បានឱ្យដឹងថា បុរស​រូបនេះ​បានសម្រេច​ចិត្ត​ត្រឹម ១០ នាទី​និង​និយាយថា "​ខ្ញុំ​ទិញ​អា​មួយ​នោះ​"​។​

​    ​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​នោះ​គឺ​នៅពេល​គាត់​ដក​លុយ​ចំនួន ៦០០.០០០ បាត (១៧.៣៣៦ ដុល្លារ​) ដើម្បី​ទិញ​ម៉ូតូ Harley-Davidson​។​

​    ​បុរស​រូបនេះ​ត្រូវគេ​ស្គាល់​ត្រឹម​ឈ្មោះ Lung Decha ជាជាង​មេកា​និក​ស្មោះត្រង់ និង​ថ្លៃថ្នូរ​ម្នាក់ ដោយ​ធ្វើការ​បន្ទាប់បន្សំ​ប៉ុណ្ណោះ ក្រោយ​ចូលនិវត្តន៍​។ គាត់​មិនចេះ​ជក់ ផឹក ឬ លេងល្បែង​នោះឡើយ​។​

​    ​បន្ទាប់ពី​ប្រឹងប្រែង​ធ្វើការ​ពេញ​មួយជីវិត​របស់គាត់ គាត់​បានសម្រេច​ថា ប្រើប្រាស់​លុយ​សន្សំ​របស់​គាត់​ដើម្បី​ទិញ​ម៉ូតូ​ក្នុង​សុបិន​របស់ខ្លួន​។​

​    ​ម្ចាស់​ហាង​ម៉ូតូ​ដែល​មើលងាយ​គាត់​ច្បាស់​ជា​ធ្លាក់​ថ្លើម​ទាំង​ដុំ​ហើយ​នៅពេល​ឃើញ​ដំណឹង​នេះ​ត្រូវបាន​ចុះផ្សាយ​ពាសពេញ​បណ្ដាញ​ព័ត៌មាន​អាស៊ាន​៕

ប្រភព៖ បរទេស

adverise with khmeread