adverise with khmeread Untitled 1

ឃាត់​ជនជាតិ​យួន​២​នាក់​ប្តី​ប្រពន្ធ​ជួញ​គ្រឿងញៀន​

    ភ្នំពេញ ៖ ជនជាតិ​យួន​២​នាក់​ប្តី​ប្រពន្ធ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ ឃាត់ខ្លួន​រួមជាមួយ​ថ្នាំញៀន​១២​កញ្ចប់ កាលពី​វេលា​ម៉ោង ១១​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​២ កុម្ភៈ ឆ្នាំ​២០១៦ នៅ​ភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ។​

   លោក គិត សុផល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ង្វៀង យ៉ាំង​សាង ភេទ ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ក្រុម ៣ ភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ និង​ប្រព​ន្ឋ ឈ្មោះ ជប់ អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។ ក្រោយ​ការឃាត់ខ្លួន កម្លាំង​អាវុធហត្ថ​ដកហូត​ថ្នាំ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១២​កញ្ចប់​តូច ។​

   លោក​មេបញ្ជាការ​កង​រាជ អាវុធហត្ថ​ខណ្ឌ​បាន​ឲ្យ​ដឹងថា ជា​រៀង​ថ្ងៃ ដោយ​អនុវត្ត តាម​បទបញ្ជា​របស់លោក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​បាន ដាក់​កម្លាំង​ល្បាត និង​ចុះ​ធ្វើ​រដ្ឋបាល ក្នុង​តំបន់​ស្មុគស្មាញ ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន​។​

     ពេលមកដល់​ចំណុចកើតហេតុ ក៏​ប្រទះ​មុខសញ្ញា​សង្ស័យ ដោយមាន ការសង្ស័យ ទើប​កម្លាំង​ល្បាត​ហៅ​សួរ ដោយ​ឃើញ​សមត្ថកិច្ច​ហៅ សួរនាំ ជនសង្ស័យ​បាន​ឆែក​រកឃើញ​ថ្នាំ​ក្រាម ពណ៌​ស​ថ្លា ១២​កញ្ចប់​តូច ។​

    ក្រោយ​ការសួរនាំ កម្លាំង​បាន​ឈានដល់​ការឆែកឆេរ​លំនៅឋាន របស់​ជនសង្ស័យ​ដែល​ស្ថិតនៅ​ចំណុច​ខាងលើ​បានធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​ប្រពន្ធ​ឈ្មោះ ជប់ ភេទ ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ហើយ​រកឃើញ​វត្ថុតាង​ដូចជា​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៣​កញ្ចប់​តូច​, ដាវ​ចំនួន​៣​ដើម​, ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន​, កន្ត្រៃ​មួយចំនួនធំ​., ដំបង​២​កំណាត់​ចំនួន​១, កាំបិត​មួយចំនួនធំ និង​ដែក​ទីប​ចំនួន​១ ។​

    បន្ទាប់មក​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ​បញ្ជូនទៅ​ទីបញ្ជាការ​អាវុធហត្ថ​ក្រុង​ចាត់ការ​បន្ត ៕​

adverise with khmeread

មតិយោបល់