adverise with khmeread Untitled 1

ប៉ូលិស​ខេត្តព្រៃវែង​ឃាត់​ចោរលួច​ម៉ូតូ​ម្នាក់​និង​បុរស​ម្នាក់​រំលោភ​កូនចុង​

    ព្រៃវែង ៖ សមត្ថកិច្ច​ខេត្តព្រៃវែង​ថ្ងៃនេះ​មាន​២​ករណី​កើតឡើង គឺ​ទី​១-​ប៉ូ​លិ​ស​ចាប់​ចោរលួច​ម៉ូតូ​បាន​ម្នាក់​និង​ទី​២-​ឃាត់​បុរស​ម្នាក់​ចាប់រំលោភ​សេព​សន្ធ​វ​:​កូនចុង​អាយុ ១២​ឆ្នាំបានសម្រេច ។​

   ១- កាលពី​ម៉ោង​៧​កន្លះ​ព្រឹក​ថ្ងៃទី​២​កុ​ម្ភះ​ឆ្នាំ​២០១៦​នេះ​មានឈ្មោះ​ស៊ឹម សុផាត​ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ​នៅ​ភូមិ​ខ្លំ ឃុំ​ពាម​មន្ទារ​ខេត្តព្រៃវែង​បានមក​ប្តឹង​សមត្ថកិច្ច​ថា កាលពី​ថ្ងៃទី​៣០​មករា​ឆ្នាំ​២០១៦​មាន​ករណី​ចោរ​លូច​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ស៊េរី​២០០៨​ពណ៌​ខ្មៅ​ស្លាក​លេខ​1B.2416​។​

   បន្ទាប់មក សមត្ថកិច្ច​បាន​សហកា​រ​ជាមួយ​ម្ចាស់​ស្រាវជ្រាវ​មកដល់​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​២​កុ​ម្ភះ​ប៉ូលិស​រកឃើញ​ជនសង្ស័យ​និង​ម៉ូតូ​នៅ​ចំណុច​វត្ត​ក​ស្សប​: ឃុំ​ប្រាសាទ​ខេត្តព្រៃវែង ។​

   ពេលនោះ​សមត្ថកិច្ច​បាន​ឃាត់​ជនសង្ស័យ​និង​វត្ថុតាង​យកមក​សាកសួរ​នៅ​អធិការដ្ឋាន​ស្រុក​។​ជនសង្ស័យ​ឈ្មោះ​លន់ លីន ភេទ​ប​អាយុ​១៦​ឆ្នាំ​រស់នៅ​ភូមិ​ក្រែក​ឃុំ​ក្រែក​ម​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​

   ២-​ថ្ងៃទី ២​កុ​ម្ភះ​ឆ្នាំ​២០១៦​ប៉ូលិស​ស្រុក​ពារាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ  ផល សល់​ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ នៅ​ភូមិ​រកា  ឃុំ​រកា  ស្រុក​ពារាំង ខេត្តព្រៃវែង​
​ដោយយោង​លើ​បទបញ្ជា​របស់លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តព្រៃវែង   ពីបទ​រំលោភ​សេ​ព្វ​សន្ថវៈ​លើ​អនីតិជន​ត្រូវជា​កូនចុង​អាយុ​១២​ឆ្នាំ ។​

   ប៉ូលិស​និយាយថា  តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ​ផ​.​ស​.​ម​.​ភេទ​ស្រី  អាយុ​១២​ឆ្នាំ នៅ​ភូមិ - ឃុំ ជាមួយគ្នា​ត្រូវជា​កូនចុង ។​

    ក្រោយពេល​សមត្ថកិច្ច​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​រំលោភ​សេពសន្ថវៈ​លើ​កុមារ​រងគ្រោះ​ប្រាកដ​មែន ។​

     បច្ចុប្បន្ន​សមត្ថកិច្ច  កំពុង​ចាត់កា​បំពេញ​សំណំ​ុ​រឿង​តាម​នីតិវិធី  ។​

adverise with khmeread

មតិយោបល់