Samsung Galaxy S8 MEGA SALE មកដល់ឆាប់ៗនេះហើយ!

ភ្នំពេញ ថ្ងៃទី០៤ ឧសភា ២០១៧៖ រលកកំដៅរញ្ជួយកក្រើកទីផ្សារទូរស័ព្ទដៃស្មាតហ្វូនក្នុងព្រះរាជាណាចក្រកម្ពុជាបីដូចជារលកកំដៅខែចេត្រឩសភា ដែលបានមកដល់ហើយជាមួយនឹងវត្តមានកំពូលទូរស័ព្ទទំនើប Samsung Galaxy S8 | S8 Plus

អតិថិជនដែលនិយមទូរស័ព្ទដៃទំនើបទាន់សម័យជាច្រើនពាន់នាក់ដែលបានធ្វើការកម្ម៉ង់ទុកកំពូលទូរស័ព្ទ Samsung Galaxy S8 and S8+​នេះ នឹងមកទទួលទូរស័ព្ទដៃនៅកម្មវិធីលក់ជូនពិសេសនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ឧសភា នៅសាលមហោស្របចេនឡា ជិតផ្សារដើមគរ ចន្លោះចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង៥ល្ងាច។

សំរាប់អតិថិជនដែលមិនបានធ្វើការកុម្មង់ដោយហេតុផលផ្សេងៗ ក្រុមហ៊ុនក៏នឹងរៀបចំឲ្យមានការលក់ជាពិសេសនូវកំពូលទូរស័ព្ទ Samsung Galaxy S8 and S8+ នេះ តែស្តុកមានកំណត់។ អតិថិជនដែល Walk-in មកទិញដោយផ្ទាល់នាថ្ងៃទី 6 ឩសភានេះក៏នឹងទទួលបាននូវអត្ថប្រយោជន៍ដូចជាអតិថិជនដែលបានកុម្ម៉ង់ទុកផងដែរ ។

Samsung Galaxy S8 | S8+ មានបីពណ៌សម្រាប់ជ្រើសរើសដូចជា ពណ៌ខ្មៅ ពណ៌មាស និងពណ៌ប្រផេះបែកស្វាយ

Galaxy S8 តម្លៃ $ 739 និង Galaxy S8+ តម្លៃ $819

អ្នកនឹងទទួលបានកាដូពិសេសជាច្រើនរួមមាន ស្រោមទូរស័ព្ទ ឧបករណ៌បំពងសម្លេង JBL Speaker Charge 3 ការធានាលើអេក្រង់ទូរស័ព្ទ* និងកញ្ចប់គម្រោង “Power+1 Package” សម្រាប់រយៈពេល 24 សប្តាហ៍ពី Smart

*ការធានាប្តូរអេក្រង់ទូរស័ព្ទប្រសិនបើអ្នកប្រើប្រាស់ ធ្វើឲ្យបែកដោយចៃដន្យ។

លើសពីនេះទៅទៀត អតិថិជនសាមសុងទូទៅទាំងអស់អាចរីករាយទទួលបាននូវ​អត្ថប្រយោជន៏ពិសេសពី mySamsungApp ដោយទទួលបាននូវការបញ្ចុះតម្លៃនិង promotion យ៉ាងច្រើនផងដែរ។ មិនអាចមើលរំលងបានទេឳកាសដ៏ល្អនេះ ។

 

ប្រញាប់ឡើង!! រហូតដល់អស់ពីស្តុក!!

ជួបគ្នានៅក្នុងកម្មវិធីលក់ជូនពិសេស Galaxy S8 | S8+ នៅថ្ងៃទី ឧសភា ឆ្នាំ២០១៧។

 

សម្រាប់ព័ត៌មានបន្ថែម (ជាភាសាអង់គ្លេស)www.samsungmobilepress.com  http://news.samsung.com/galaxy

សម្រាប់ការកម៉្មង់ (ជាភាសាខ្មែរ) http://www.samsunghotpromotion.com/

 

ក្រុមហ៊ុន Samsung Electronics Co., Ltd

Samsung Electronics Co., Ltd នាំជូននូវបទពិសោធន៍ថ្មីដល់ពិភពលោក និងអនាគតកាល ដែលពោរពេញទៅដោយគំនិត និងបច្ចេកវិទ្យាច្នៃប្រឌិត។ ក្រុមហ៊ុនសាមសុងកំពុងកៃច្នៃអភិវឌ្ឍទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ ស្មាតហ្វូន ឧបករណ៍ពាក់លើរាងកាយ tablets កាមេរ៉ា ឧបករណ៍ប្រើប្រាស់នៅផ្ទះបែបឌីជីថល ឧបករណ៍ឨសថថ្នាំពេទ្យ ប្រព័ន្ធបណ្តាញផ្សេងៗ គ្រឿងបរិក្ខារចម្លងអគ្គីសនី និងគ្រឿងអំពូល LED ផងដែរ។ សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ Samsung Newsroom នៅគេហទំព័រ http://news.samsung.com

adverise with khmeread
tiger
Loading ad ...