adverise with khmeread Bill gates arrested mug shot student 720x340

មហាសេដ្ឋី Bill Gate លាតត្រដាង​ការពិត​ថា​ធ្លាប់ Hack ចូល​កុំព្យូទ័រ​សាលា​ដើម្បី​ញ៉ែ​កូនក្រមុំ​គេ​

​    ​មហាសេដ្ឋី​លោក Bill Gate ជា​មនុស្ស​ម្នាក់​ដែល​បាន​បង្កើត​នូវ​ក្រុមហ៊ុន Software ធំជាងគេ​ក្នុង​ពិភពលោក​។ កុំព្យូទ័រ​បានធ្វើ​ឲ្យ​គាត់​មាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​តាំងពីក្មេង ហើយ​គាត់​បាន​ប្រើប្រាស់​នូវ​ជំនាញ​របស់គាត់​ទៅ Hack ចូល​កុំព្យូទ័រ​របស់​សាលា​ដើម្បី​ជួប​នារី​ម្នាក់​។​

​    ​Bill Gate បាន​ប្រើប្រាស់​នូវ​កុំព្យូទ័រ​ដំបូង​នៅ​សាលា​ឯកជន​មួយ​ក្នុង​ទីក្រុង Seattle​។ នៅ​ទីនោះ គាត់​បាន​សរសេរ​នូវ​កម្មវិធី​កុំព្យូទ័រ​ដំបូង​នៅ​អាយុ​១៣​ឆ្នាំ​។ នៅ​សាលា Lakeside ដដែល ជា​កន្លែង​លោក Bill Gate បាន​ជួប​លោក Paul Allen និង​បាន​ក្លាយជា​មិត្ត​នឹង​គ្នា ហើយ​បាន​ចែករំលែក​ចំណេះដឹង​កុំព្យូទ័រ​របស់​ពួកគេ​ទៅ​នារី​ដែល Bill Gate លួច​ស្រឡាញ់​ទៀតផង​។ បន្ទាប់ពី​ការចែករំលែក​នូវ​ចំណេះដឹង​ឲ្យ​គ្នា​រួចមក ពួកគេ​បាន Hack កុំព្យូទ័រ​គ្នា​ទៅវិញទៅមក​ដោយ​ក្ដី​រីករាយ​។​

​    ​ហើយ​នេះ​គឺជា​រឿង​មួយ​ដែល​ជំរុញ​ឲ្យ Bill Gate ក្លាយជា​អ្នក​កុំព្យូទ័រ​វិទ្យា​មួយរូប និង​កាលនោះ​គាត់​បាន​ចុះឈ្មោះ​ចូលរៀន​ដោយ​ខ្លួន​គាត់ ដោយ​ក្នុង​ថ្នាក់​មានតែ​គាត់​ម្នាក់​គត់​ជា​ប្រុស​ក្នុង​ថ្នាក់ ក្រៅពីនោះ​គឺជា​មនុស្ស​ស្រី​ទាំងអស់​។​

​    ​គាត់​បាន​ក្លាយជា​មហាសេដ្ឋី​វ័យក្មេង​ក្នុង​ពិភពលោក​ក្នុង​ឆ្នាំ ១៩៨៧ ជាមួយនឹង​ទ្រព្យសម្បត្តិ ១,២៥ ពាន់​លាន​ដុល្លារ​អាមេរិក​៕

adverise with khmeread
ប្រភព៖ ​ហ្វោ​ស​ប៊ៃ​

អ្នកនឹងចូលចិត្ត

មតិយោបល់