​យាន UFO ហោះ​នៅ​ប៉ារីស​? វីដេអូ​នេះ​កំពុង​ធ្វើ​ឱ្យគេ​ឆ្ងល់​ថា​តើ វត្ថុ​នោះ​ជា UFO មែន ឬ បោក​ភ្នែក​អ្នក​ប៉ារីស​!

    ​ថ្មីៗ​នេះ​មាន​វីដេអូ​ចម្លែក​មួយ​បាន​លេចឡើង​ដែល​ក្រុម​ទ្រឹស្ដី​អាថ៌កំបាំង​គិតថា ប្រហែលជា​បង្ហាញ​ពី​យាន UFO កំពុង​ហោះហើរ​នៅ​ប្រទេស​បារាំង​។​

​    ​វត្ថុ​ចម្លែក​ដែល​បាន​បាញ់​ភ្លើង​ភ្លិ​ប​ភ្លែត ត្រូវបាន​ប្រទះឃើញ​នៅក្បែរ​ទីក្រុង​ប៉ារីស ហើយ​ក្រុម​អ្នកជំនាញ​និយាយថា វត្ថុ​ហោះ​នេះ​គឺ​ដូចនឹង​វត្ថុ​ដែល​ធ្លាប់​ប្រទះឃើញ​នៅ​ប្រទេស​ចិន និង​អូស្ត្រាលី​។​

​    ​គេ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ថា​តើ​វត្ថុ​នេះ​ជា​អ្វី ហើយ​អ្នក​បង្ហោះ​វីដេអូ​នេះ​បាន​ទទួលស្គាល់ថា វា​អាចជា​ការបោកប្រាស់​ទាំង​ស្រុង​។​

​    ​វីដេអូ​នេះ​ត្រូវបាន​បង្ហោះ​ចូល​ឆា​នែ​ល YouTube ឈ្មោះ Secureteam10 ដែលជា​ឆា​នែ​ល​ល្បីឈ្មោះ​ខាង​លាតត្រដាង​រាល់​ទ្រឹស្ដី​អា​ច៌​កំបាំង ដែលជា​រឿយៗ​តែង​បង្ហោះ​ឃ្លី​ប UFO​។​

​    ​នៅក្នុង​វីដេអូ​លោក Tyler Glockner ដែលជា​ម្ចាស់​ឆា​នែ​ល​បាន​ពន្យល់ថា វីដេអូ​នេះ​មាន​គេ​ផ្ញើឱ្យ​គាត់​តាម​អ៊ីមែល ហើយ​អ្នក​ផ្ញើ​នោះ​មិនមាន​ព័ត៌មាន​លម្អិត​គ្រប់គ្រាន់​ឡើយ​។​

​    ​គាត់​បាន​និយាយថា ខ្លួន​បានធ្វើការ​ស្រាវជ្រាវ​នូវ​ប្រភពដើម​វីដេអូ​នេះ​ប៉ុន្តែ​មិនអាច​រកឃើញ​ឡើយ​ដូច្នេះ​វីដេអូ​នេះ​អាចជា​ការបោកប្រាស់​ក៏​អាច​ថា​បាន​។​

​    ​នៅក្នុង​វីដេអូ​មួយទៀត Secureteam10 ក៏បាន​ធ្វើការ​ប្រៀបធៀប​រវាង​វត្ថុ​នៅ​ទីក្រុង​ប៉ារីស​នេះ​និង UFO ដែល​គេ​ប្រទះឃើញ​នៅ​ចិន និង​អូស្ត្រាលី​។​

​    ​ក្នុង​ឆ្នាំ ២០១០ វត្ថុ​មាន​រាង​ស្រដៀង​នេះដែរ​ត្រូវបាន​ប្រទះឃើញ​នៅ​ព្រលានយន្តហោះ​ហ្សែ​វសាន​ដែល​បាន​បង្កឱ្យមាន​ការបិទ​ព្រលានយន្តហោះ​ទាំងមូល និង​ក្នុង​ឆ្នាំ ២០១៤ មាន​គេ​ប្រទះឃើញ UFO នៅ​ទីក្រុង Gold Coast ប្រទេស​អូស្ត្រាលី​៕

ប្រភព៖ បរទេស

adverise with khmeread
tiger
Loading ad ...