adverise with khmeread 1

Jamie Vardy ត្រៀម​ដៃ​ចុះ​កុងត្រា​ជាមួយ Leicester ដើម្បី​បញ្ចប់​ការស្រមើស្រមៃ​របស់​ក្លឹប​ធំៗ​ក្នុង Premier League

Jamie Vardy ត្រៀម​នឹង​ផ្តល់​ក្តីសង្ឃឹម​ដ៏​សម្បើម​ទៅដល់​ក្រុម​ចចក Leicester City ដោយ​កីឡាករ​រូបនេះ​កំពុងតែ​ត្រៀម​បន្ត​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​ក្នុង​រយៈពេល ៣ ឆ្នាំកន្លះ​បន្តទៀត​។​

​កីឡាករ​ដែល​រក​គ្រាប់​បាល់​ច្រើនជាងគេ​ប្រចាំ Premier League នាពេល​បច្ចុប្បន្ន​រូបនេះ បានធ្វើ​ការចចារ​ជាមួយ​ក្លឹប​អស់​រយៈពេល​ជាច្រើន​សប្តាហ៍ ហើយ​ការរីកចម្រើន​ដែល​គួរឱ្យកត់សម្គាល់​ត្រូវបាន​ធ្វើឡើង​គឺ​គៀក​នឹង​ថ្ងៃ​ដែល​ទីផ្សារ​ដោះដូរ​កីឡាករ​ត្រូវ​បិទ​។​

​ខ្សែប្រយុទ្ធ​ដែល​កំពុងមាន​ភាពលេច​ធ្លោរ​ខ្លាំង​រូបនេះ គឺជា​ផ្ទាំង​ស៊ី​ប​សម្រាប់​ក្រុម Chelsea និង​ក្រុម​យក្ស Manchester ទាំងពីរ​ក្នុងអំឡុងពេល​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​កាលពី​ខែមករា ប៉ុន្តែ Vardy បានធ្វើឱ្យ​ក្រុម​អ្នកមាន​ទាំងនោះ​ស្ងាត់​មាត់ តាមរយៈ​ការយល់ព្រម​ត្រៀមខ្លួន​ចុះហត្ថលេខា​បន្ត​លេង​ជាមួយ​ក្រុម​ខ្លួន​រហូតដល់​ឆ្នាំ ២០១៩ ជាមួយនឹង​ប្រាក់​ឈ្នូ​ល ៤០.០០០ ទៅ ៦០.០០០ ផោន​ក្នុង​មួយ​សប្តាហ៍​៕


adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់