ញាក់សាច់! វៀតណាមផលិតរថពាសដែកធុននឹងគ្រាប់ប្រឆាំងរថក្រោះ បានដោយខ្លួនឯងជាលើកដំបូង

    ​យោងតាម​វេ​ប​សាយ​ព័ត៌មាន​វៀតណាម tuoitrenews.vn វិស្វករ​យោធា​វៀតណាម​បានទទួល​ជោគជ័យ​ក្នុង​ការផលិត​រថពាសដែក​ផលិត​ក្នុងស្រុក​ពេញលេញ ដែល​អាច​ទ្រាំទ្រ​បាន​នឹង​គ្រាប់​លី​លើ​ស្មា​ប្រឆាំង​រថក្រោះ​ដ៏​ខ្លាំងក្លា​នោះ​។ 

​    ​ជាមួយ​អាវុធ និង​សមត្ថភាព​បំផ្លាញ​ដ៏​ខ្លាំងក្លា រថពាសដែក​តែងតែ​ជា​គោលដៅ​អាទិភាព​លេខ ១ សម្រាប់​កងកម្លាំង​គូសត្រូវ អំឡុង​សមរភូមិ​។ នេះ​បើតាម​លោក​វរសេនីយ៍ត្រី Nguyen Vu Hung ប្រធាន​ឌី​ហ្សា​ញ​បច្ចេកទេស និង នាយកដ្ឋាន​អនុវត្ត​គ្រឿងផ្ទុះ នៅ​វិទ្យាស្ថាន Institute of Propellants and Explosives របស់​យោធា​។ 

​    ​លោក Hung និយាយថា "​យើង​សុបិន​ជា​យូរ​មកហើយ​ថា​នឹង​អាច​ផលិត​បាន​រថពាសដែក​ការពារ​ប្រឆាំង​គ្រឿងផ្ទុះ​សម្រាប់​រថពាសដែក​រប​ស់​យើង​ដើម្បី​លុបបំបាត់​ចំណុចខ្សោយ​បំផុត​និង​ងាយ​រងគ្រោះ​បំផុត​នៃ​រថពាសដែក ប្រឆាំង​ទល់នឹង​គ្រាប់​បេ​ប្រឆាំង​រថក្រោះ​។ យើង​ចំណាយពេល​យូរណាស់​ទម្រាំ​ផលិត​រថពាសដែក​បាន​ដោយ​ខ្លួនឯង​"៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...