adverise with khmeread 3

​គ្រូបង្វឹក​ក្រុម​តោ​ខៀ​និយាយថា Chelsea មិនទាន់​បិទទ្វារ​ចោល​ប្រធាន​ក្រុម John Terry ទេ​!

អ្នកចាត់ការ​ទូទៅ​បណ្តោះអាសន្ន​របស់​ក្រុម​តោ​ខៀវ Chelsea លោក Guus Hiddink បាន​ទទូច​ប្រាប់ថា​ទ្វារ​នៅ​មិនទាន់​បិទ​នៅឡើយ​ទេ​សម្រាប់ John Terry ដើម្បី​ពន្យារ​ពេលវេលា​របស់គាត់​ជាមួយ​ការចុះ​កុងត្រា​បន្ត​ជាមួយ​ក្លឹប​។​

​វីរៈបុរស​ក្រុម​តោ​ខៀវ​រូបនេះ​បាន​អះអាង​ទាំង​អារម្មណ៍​អន់ចិត្ត​ថា គាត់​នឹង​ចាក​ចេញពី​ទឹកដី Stamford Bridge នា​ចុងបញ្ចប់​រដូវ​កាល​នេះ បន្ទាប់ពី​ក្លឹប​បាន​គំរាមថា​ពួកគេ​នឹងមិន​បន្ត​កិច្ចសន្យា​ថ្មី​ឱ្យ​គាត់​ស្នាក់នៅ​បន្តទៀត​ឡើយ​។​

​ប៉ុន្តែ​ព័ត៌មាន​ចុងក្រោយ​មួយ​នេះ​ហាក់​បាន​បង្ក​ឱ្យ​ប្រិយមិត្ត​ក្រុម Chelsea មានការ​ភ្ញាក់ផ្អើល​ខ្លាំង ជាមួយនឹង​ការអះអាង​របស់​ក្លឹប​ថា​ពួកគេ​នឹង​រៀប​កិច្ចពិភាក្សារ​ជាមួយ Terry បន្ថែមទៀត ដើម្បី​ជា​ថ្នូរ​លួង​ចិត្ត​ប្រធាន​ក្រុម​ក្លឹប​អ្នកមាន​រូបនេះ​ឡើងវិញ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់