adverise with khmeread Samsing book 9 gif

ញាក់សាច់​! Samsung ចេញ​កុំព្យូទ័រ​យួរដៃ​កូនកាត់​កាន់​ថ្ម ១០​ម៉ោង​កន្លះ​បម្រុង​ផ្តួល MacBook Air

    ​ក្រុមហ៊ុន Samsung ត្រូវបាន​គេ​ស្គាល់​ជា ក្រុមហ៊ុន​លក់​នូវ​ផលិតផល​ដូចជា Galaxy Smartphone, Tablet, ទូរទស្សន៍​, និង​ប្រដាប់​ប្រើប្រាស់​ផ្ទះបាយ​ជាដើម​។ ប៉ុន្ដែ Samsung ក៏មាន​ផលិតផល​កុំព្យូទ័រ​យួរដៃ​ផងដែរ​។​

​    ​Samsung បានចេញ​នូវ​កុំព្យូទ័រ​យួរដៃ​ស៊េរី​ថ្មី Notebook 9 ដែលមាន​តម្លៃ ១.៣០០ ដុល្លារ​អាមេរិក ស្រោប​ដោយ​លោហៈធាតុ ប្រើ​នូវ​ប្រព័ន្ធ​ប្រតិ​ប​ត្ត​ការ Windows 10 អាច​បត់​ចុះឡើង​បាន ហើយ​អាច​ធ្វើជា​កុំ​ព្យួ​ទ័​រ​យួរដៃ​ក៏បាន និង Tablet ក៏បាន​។​

​    ​Notebook 9 នៅពេលដែល​អ្នក​ប្រើ​ទៅ​នឹងមាន​អារម្មណ៍​ដូច​ប្រើ MacBook Air អ​ញ្ជឹ​ង តែ​ប្លែក​ត្រង់​ប្រើ Notebook 9 មាន​អារម្មណ៍​មួយទៀត​គឺ​ដូច​ប្រើ Tablet មួយ​បន្ថែមទៀត​។​

​    ​ចំពោះ​លក្ខណៈសម្បត្តិ​របស់​វា​វិញ​គឺ​អស្ចារ្យ ដោយ Notebook 9 មាន​អេក្រង់​ទំហំ ១៥ អ៊ី​ញ មាន TouchScreen និង​មាន Solution ទំហំ 1080p ប្រើប្រាស់​នូវ CPU Core i5 និង Core i7, RAM 8GB, និង Hardisk SSD 256GB​។ ចំណែក​ថាមពល​ថ្ម​របស់​វា​វិញ​អាច​ប្រើប្រាស់​រហូតដល់ ១០ ម៉ោង​កន្លះ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់