adverise with khmeread 1

កាលពី​៧​ឆ្នាំមុន​ទេវតា​ទុកពេល​ឱ្យ​នាង​រស់​តែ​៤៨​ម៉ោង​ទេ តែ​ឥឡូវ​ទាយ​មើលថា​នាង​ទៅជា​យ៉ាងណា​ហើយ​?

​    ​កាល​អាយុ ១៤ ឆ្នាំ នាង ជេ​ម​ម៉ា វ៉ក​ឃឺ (Gemma Walker) ត្រូវបាន​ពិនិត្យឃើញ​កើត​ទាំង​ជំងឺ​អត់ឃ្លាន​អាហារ និង​ជំងឺ​ឃ្លាន​អាហារ​ខុស​ប្រក្រតី​។ វិបល្លាស​នៃ​ការទទួល​ទាន​អាហារ​ធ្ងន់ធ្ងរ​ទាំងពីរ​នេះ​មិនត្រូវ​ព្រងើយកន្តើយ​នោះឡើយ ហើយ​ដូច​ក្នុងករណី ជេ​ម​ម៉ា វ៉ក​ឃឺ អ​ញ្ជឹ​ង វា​អាច​គំរាមកំហែង​ដល់​ជីវិត​បាន​។

​    ​ដោយ​ជេ​ម​ម៉ា​មាន​ទម្ងន់​ត្រឹមតែ ២៨,៥ គីឡូក្រាម​នៅ​អាយុ ១៤ ឆ្នាំ ក្រុមគ្រូពេទ្យ​បាន​ប្រាប់​ឪពុកម្តាយ​របស់​ជែ​ម៉ា​ថា នាង​អាច​រស់​បានត្រឹមតែ ៤៨​ម៉ោង​ប៉ុណ្ណោះ ប្រសិនបើ​មិន​ទទួលបាន​អន្តរាគមន៍​ផ្នែក​វេជ្ជសាស្ត្រ​ឱ្យបាន​ឆាប់​ទេនោះ​។ ឪពុក​នាង​មាន​កិច្ចការ​គួរឱ្យ​ភ័យ​តក់​ស្ល​ត់​ត្រូវធ្វើ​ជាប្រចាំ​នោះ​គឺ​ពិនិត្យមើល​រាល់​ព្រឹក​ថា​តើ​នាង​នៅ​ដកដង្ហើម​ឬក៏​អត់​។ នេះ​ជា​រឿង​មួយ​ដែល​ឪពុកម្តាយ​គ្រប់រូប​មិនដែល​ប្រាថ្នា​ចង់​ជួប​នោះទេ​។ ប្រាំពីរ​ឆ្នាំ​ក្រោយមក ជេ​ម​ម៉ា​បានចាប់ផ្តើម​ជាសះស្បើយ​វិញ​ដ៏​គួរឱ្យភ្ញាក់ផ្អើល និង​បាន​ចែករំលែក​រូបភាព​រប​ស់​នាង​ដោយ​សង្ឃឹមថានឹង​អាចជួយ​ដល់​អ្នក​ដទៃទៀត​ឱ្យ​ខំប្រឹង​តស៊ូ​ដើម្បី​ជាសះស្បើយ​ពី​ជំងឺ​របស់ខ្លួន​។

​    ​ឪពុកម្តាយ​របស់​ជេ​ម​ម៉ា​គ្មាន​សង្ឃឹម​អ្វី​នោះទេ​ចំពោះ​ស្ថានភាព​ជំងឺ​កូនស្រី​របស់គាត់ និង​បាន​ពិចារណា​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​បណ្តោះអាសន្ន​ទៀតផង​។ ឆ្លងកាត់​ការ​ជាសះស្បើយ​អំឡុង​រយៈពេល ៧ ឆ្នាំ ជេ​ម​ម៉ា​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​បី​ដង​។ លើកទីមួយ​គឺ​បញ្ជូនទៅ​បន្ទប់សង្គ្រោះបន្ទាន់ ខណៈ​ពីរលើក​ទៀត​គឺ​បញ្ជូនទៅ​មន្ទីរពេទ្យ​វិកល​ច​រិ​ក​។ អំឡុង​ដំណើរ​ជាសះស្បើយ​លើកដំបូង​បង្អស់​របស់​នាង គឺ​បានធ្វើឱ្យ​ឪពុកម្តាយ​ភ័យ​តក់​ស្ល​ត់​យ៉ាងខ្លាំង ដោយសារ​នាង​បាន​ឆ្លងកាត់​ការ​សន្លប់​បាត់ស្មារតី​ចំនួន ៣៦០ ដង​។

​    ​អំឡុងពេល​ចាប់ផ្តើម​រើប​ពី​ជំងឺ​ឡើងវិញ នាង​ក៏​ចាប់ផ្តើម​កើត​ជំងឺ​ឃ្លាន​ចំណី​ឥត​ឈប់​វិញ​ម្តង ដែល​ធ្វើឱ្យ​នាង​ញ៉ាំ​អាហារ​មួយពេលៗ​យ៉ាងច្រើន​សម្បើម​។ ក្នុងពេល​មិន​ដល់ ២០ នាទី​ផង ជេ​ម​ម៉ា​អាច​ញ៉ាំ​អាហារ​បាន​ដល់​ទៅ ៦០០០ កាល់​ឡូរី ដែល​អាច​បណ្តាលឱ្យ​នាង​សន្លប់​បាត់ស្មារតី និង​រវើរវាយ​។ ក្នុង​រយៈពេល ៧ ខែ ជេ​ម​ម៉ា​បាន​ឡើង​ទម្ងន់ ៤០ គីឡូក្រាម ជិត​ស្មើ​បី​ដង​នៃ​ទម្ងន់​ដំបូង​របស់​នាង​។ មនុស្ស​ជាច្រើន​ជឿថា​នាង​បាន​រួច​ផុតពី​អា​ការៈមិន​ឃ្លាន​អាហារ​ហើយ ដូច្នេះ​នាង​មាន​សុខភាព​ល្អប្រសើរ​វិញ​ហើយ​។ ប៉ុន្តែ​ជេ​ម​ម៉ា​បាន​អះអាងថា ត្រង់ចំណុច​នេះ​គឺជា​ពេលវេលា​អាក្រក់​បំផុត​របស់​នាង ព្រោះ​នាង​បាន​ឆ្លង​ផុតពី​ការមិន​ឃ្លាន​អាហារ​មក​ក្លាយជា​អ្នក​ញ៉ាំ​អាហារ​ហួសហេតុ​វិញ​។

​     ឪពុក​របស់​ជេ​ម​ម៉ា​បាន​បញ្ចុះបញ្ចូល​នាង​ឱ្យ​សរសេរ​សំបុត្រ​លា​មួយ​ចំពោះ​អា​ការៈមិន​ឃ្លាន​អាហារ​។ នាង​បាន​ទុក​សំបុត្រ​ទាំងនោះ​នៅ​ថតតុ​ក្រោម​រយៈពេល ៦ ឆ្នាំ​ហើយៗ​ទីបំផុត​បាន​ដក​វា​ចេញមកក្រៅ​កាលពី​ខែធ្នូ ឆ្នាំ​២០១៤​។

​    ​*​ការ​ជាសះស្បើយ​ពេញលេញ​របស់​ជេ​ម​ម៉ា​៖
​    ​
​    ​ប្រាំពីរ​ឆ្នាំក្រោយ ជេ​ម​ម៉ា​បានជា​ដាច់​ពី​អាកា​រៈ​ជំងឺ​ដ៏​កម្រ​ទាំងពីរ​នេះ​។ នាង​បាន​សម្តែង​ការ​អរគុណ​ជាខ្លាំង​ដល់​ឪពុកម្តាយ​របស់​នាង ដោយបាន​ប្រាប់​គ្រប់គ្នា​ថា "​ខ្ញុំ​ក៏មាន​ឪពុកម្តាយ​ដ៏​អស្ចារ្យ​របស់ខ្ញុំ​ត្រូវ​អរគុណ​ដែរ​។ ពួកគាត់​បាន​ឆ្លងកាត់​ការលំបាក​គ្រប់យ៉ាង​ជាមួយ​ខ្ញុំ​។ ទើបតែ​ឥឡូវនេះ​ទេ ដែល​ខ្ញុំ​ដឹងថា​ពួកគាត់​ជា​ឪពុកម្តាយ​គួរឱ្យ​ស្រឡាញ់​និង​អស្ចារ្យ​កម្រិតណា​...​។ ឥឡូវ ខ្ញុំ​មាន​ក្តី​រីករាយ​ជាង​ពេលណាៗ​ទាំ​អស់​។ វា​ជា​អារម្មណ៍​ដ៏​អស្ចារ្យ​ពិតៗ​មិន​ធ្លាប់មាន​ទេ​"​។​

​    ​ថ្មីៗ​នេះ​នាង​ទើបតែ​បាន​ប្រារព្ធ​ពិធី​អបអរ​ការ​រើប​ពី​ជំងឺ​របស់​នាង​នៅ​អាយុ ២២ ឆ្នាំ ក៏ដូចជា​អបអរ​ការ​បើកហាង​លក់​ផលិតផល​សម្រស់​ថ្មី​សន្លាង​របស់​នាង​ផងដែរ​។ សាច់រឿង​របស់​នាង​ពិតជា​រំភើប និង​ជាការ​ជំរុញ​ទឹកចិត្ត​ដល់​មនុស្ស​គ្រប់គ្នា​ដែល​ជួបប្រទះ​បទពិសោធន៍​ដូចជា​នាង​។ សង្ឃឹមថា សាច់រឿង​របស់​នាង​នឹង​បាន​ដឹងឮ​ទៅដល់​មនុស្ស​គ្រប់គ្នា​ដែល​កំពុងមាន​ជំងឺ​ប្រចាំកាយ​គ្រប់ៗ​គ្នា​៕

adverise with khmeread
ប្រភព៖ ឌី​ប្លាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់