អ្នកប្រហែលជាមិនធ្លាប់ដឹងទេ ក្រុមហ៊ុនអាមេរិកមួយធ្លាប់ផលិតភេសជ្ជៈផ្សំពីសារធាតុវិទ្យុសកម្ម ផឹក ១ ឬ ២ កំប៉ុងឥតបញ្ហា ប៉ុន្តែផឹកច្រើនធានាថាស្លាប់!

    ​តើ​មានរឿង​អ្វី​កើតឡើង ប្រសិនបើ​អ្នក​ពិសា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មាន​ផ្ទុក​ថាមពលនុយក្លេអ៊ែរ​មែនទែន​?

​    ​យើង​នឹង​និយាយ​អំពី​ប្រភេទ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ដែល​បានដាក់​ឱ្យប្រើ​ប្រាស់ អំឡុងពេល​វិទ្យុសកម្ម​ពុកផុយ​។ អ្នក​ស្ដាប់ទៅ​ពិតជា​មិនគួរ​ជឿ​ឱ្យ​ណាស់​មែន​ទេ​? ប៉ុ​ន្ដ​វា​គឺជា​ការពិត​។​

​    ​ត្រឡប់​ទៅរក​សតវត្ស​ទី ២០ គ្រោះថ្នាក់​នៃ​ការបំពុល​វិទ្យុសកម្ម គឺ​មិនបាន​ដឹងថា​វា​ធំ​ដ៏​កម្រិតណា​ទេ​។ ជា​លទ្ធផល ក្រុមហ៊ុន​មួយចំនួន​បានចាប់ផ្ដើម​លក់​ផលិតផល​វិទ្យុសកម្ម​នៅលើ​ទីផ្សារ ដែល​វា​គឺជា​ផ្លូវ​មួយ​ដើម្បី​ព្យាបាល​អ្នកជំងឺ​និង​ជំងឺ​ផ្សេងៗ​។​

​    ​ភេសជ្ជៈ​វិទ្យុសកម្ម​ដ៏​ល្បីល្បាញ​ក្នុងសម័យ​នោះ​ត្រូវបាន​គេ​ហៅ​វា​ថា Radithor​។ ផលិតផល​នេះ​គឺជា​ទឹក​លាយ​ជាមួយនឹង​វិទ្យុសកម្ម​កម្រិត​ខ្ពស់​ដែល​អង្គធាតុ​របស់​វា​គេ​ហៅថា រ៉ា​ឌី​ដ្យូ​ម​។​

​    ​Radithor ត្រូវបាន​ផលិតឡើង​ពី​ឆ្នាំ ១៩១៨ ដល់ ១៩២៨ ដោយ​រោងចក្រ​ផលិត Bailey Radium Laboratories​។ រោងចក្រ​ផលិត Bailey Radium Laboratories បាន​អះអាងថា​ភេសជ្ជៈ​ប៉ូវ​កម្លាំង Radithor ផ្ដល់​មនុស្ស​នូវ​ថាមពល ជាពិសេស​ព្យាបាល​ជំងឺ​ទៀតផង​។ លើសពីនោះ​ភេសជ្ជៈ​នោះ​បង្កើន​ចំណង់​ផ្លូវភេទ ដែល​មូល​ហេតុនេះ​ធ្វើឱ្យ​វារឹតតែ​ល្បីល្បាញ​។​

​    ​យ៉ាងណាមិញ ប្រជាជន​អាមេរិក​ភាគច្រើន​គឺ​មិន​យកដៃ​ទៅ​ទិញ Radithor នោះទេ ដោយសារ សារធាតុ​រ៉ា​ឌី​ដ្យូ​ម​ជា​របស់​កម្រ និង​ថ្លៃ​។ ក្រោយមក Radithor មួយ​ដប​តម្លៃ ១៥ ដុល្លារ ប៉ុន្ដែ​តម្លៃ​នេះ​មិនបាន​ធ្វើឱ្យ​ប្រជាជន​អាមេរិក​រំភើប​ឡើយ តែ​យុវជន​ម្នាក់​ឈ្មោះ Golfer Eben Byers បាន​ទិញ​វា​ផឹក​។​

​    ​Byers ត្រូវបាន​ណែនាំ​ឱ្យ​ផឹក Radithor ដោយ​វេជ្ជបណ្ឌិត​របស់គាត់ ហើយ​ភេសជ្ជៈ​នោះបាន​សម្លាប់​គាត់​។ នៅពេល​អ្នក​ផឹក​ភេសជ្ជៈ​រ៉ា​ឌី​ដ្យូ​ម  ៨០ ភាគរយ​នៃ​រ៉ា​ឌី​ដ្យូ​ម​នឹង​ជ្រៀប​ចូលក្នុង​រាងកាយ​របស់​អ្នក​ភ្លាមៗ ខណៈដែល ២០ ភាគរយ​ទៀត​ចូលទៅក្នុង​សរសៃឈាម​។ ហើយ​រ៉ា​ឌី​ដ្យូ​ម​នឹង​ជ្រៀបចូល​រហូតដល់​ឆ្អឹង​ជា​កន្លែង​ដែល​វា​អាច​នៅបាន​ល្អ​បំផុត​។​

​    ​ដូច្នេះ​ត្រឹមតែ​ប៉ុន្មាន​ដប​នឹងមិន​បង្ក​ឱ្យ​មនុស្ស​ស្លាប់​ឡើយ ប៉ុន្ដែ Byers មិនបាន​ផឹក​ត្រឹមតែ​ប៉ុន្មាន​ដប​នឹង​ទេ​។ អស់​ជាច្រើន​ឆ្នាំ គាត់​ត្រូវបាន​គេ​រាយការណ៍​ថា ផឹក​ភេសជ្ជៈ Radithor ១​ទៅ​២ ដប​ក្នុង​មួយថ្ងៃ​។ ដោយពេល​នោះ​គាត់​បាន​ស្លាប់​នៅ​អាយុ ៥២ ឆ្នាំ សាកសព​របស់គាត់​មាន​ប្រហោង​នៅក្នុង​លលាដ៍ក្បាល​របស់គាត់ ហើយ​ភាគច្រើន​នៃ​ថ្គាម​និង​ឆ្អឹង​របស់គាត់​គឺ​សុទ្ធតែ​វិទ្យុសកម្ម​។ ហើយ​វា​ជា​មូលហេតុ​ត្រូវយក​ឈើ​ដាក់​តម្រង់​សាកសព​ឱ្យ​ត្រង់​នៅក្នុង​ផ្នូរ​។​

​    ​ចាប់តាំងពី Byers ទទួលយក​សារធាតុ​រ៉ា​ឌី​ដ្យូ​ម​នេះ ១៦០០ ឆ្នាំ​ទៀត​វិទ្យុសកម្ម​នឹង​នៅសល់​ពាក់កណ្ដាល​ក្នុង​ឆ្អឹង​របស់គាត់ ហើយ​ឆ្អឹង​របស់ Byers នឹង​នៅតែ​បន្សល់​វិទ្យុសកម្ម​នេះ​ក្នុង​កម្រិត​ខ្ពស់​នៅ​រាប់ពាន់​ឆ្នាំ​បន្ទាប់​តទៅទៀត​។​

​    ​ដោយសារ​ករណីនេះ រដ្ឋាភិបាល​អាមេរិក​បាន​បិទ​រោងចក្រ​ផលិត និង​វិទ្យុសកម្ម​ត្រូវបាន​គេ​ចាត់ទុកថា​គ្រោះថ្នាក់​ពី​ពេល​នោះមក​៕

 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...