adverise with khmeread 1

រង​ការរិះគន់​ខ្លាំង​ដោយសារ​បង្ហោះ​រូប Selfie មាន​ដុះ​រោម​ហៀរ​ដល់​ផ្ចិត​តែ​នាង​ប្រតិកម្ម​វិញ​អស់ទាស់​!

    ​ក្នុង​លោក​នេះ​គ្មាន​នរណាម្នាក់​អាច​ចៀស​ផុតពី​ការវាយតម្លៃ​ពី​សំណាក់​មនុស្ស​ផ្សេងទៀត​នោះឡើយ​។ តិចតួចស្តួចស្តើង ការរិះគន់​គឺ​តែងតែមាន​ជានិច្ច​។ ដោយឡែក នៅពេល​និយាយ​ដល់​សម្រស់ គ្រប់គ្នា​តែងតែ​និយាយថា ស្រី​រោម​ច្រើន​គឺជា​មិន​ស្អាត​ទេ ទាល់តែ​អត់​រោម​ទើប​ជា​ស្រី​ស្អាត​។ ប៉ុន្តែ​សម័យ​ទំនើប​បច្ចុប្បន្ន សម្រស់​នារី​មិនមែន​ផ្អែកទៅលើ​ផ្នត់គំនិត​ចាស់គំរិល​នេះ​ទេ ឱ្យតែ​នារី​យល់ថា​ល្អ ទោះ​ទុក​រោមក្លៀក​ឬ​រោម​ត្រង់ណា​ក៏​នាង​នៅតែ​ចាត់ទុកថា​ជា​សម្រស់​ដែរ​។

​    ​ជាក់ស្តែង នាង ស៊ូ​រ៉ៃ​យ៉ា អា​លី (Suraiya Ali) មិនចេះ​ខ្លាច​ក្នុងការ​អួត​ស្ទីល​របស់​នាង​នោះទេ​។ ហើយ​ក្នុងនោះ​រួមទាំង​សម្រស់​បែប​ធម្មជាតិ​រប​ស់​នាង​ទៀតផង គឺ​រោម​។ ប៉ុន្តែ​នៅពេល​នាង​បង្ហោះ​រូបភាព​មួយ​ទៅលើ Twitter របស់​នាង ស្រាប់តែ​ទទួលបាន​វិញ​នូវ​ការរិះគន់​ចំពោះ​ស្ទីល​បង្ហាញ​រោម​របស់​នាង​ទៅវិញ​។

​    ​នាង​បានដាក់​ចំណងជើង​លើ​រូប​របស់​នាង​ថា "​អារម្មណ៍​ពេល​បាន​ពាក់​ខោ​ក្នុង​របស់​វ៉​ល​ម៉ា​ត​"​។ ប៉ុន្តែ​គ្មាន​នរណាម្នាក់​ចាប់អារម្មណ៍​ចំពោះ​ខោ​ក្នុង​របស់​នាង​ទេ ពួកគេ​បែរជា​មក​ចាប់អារម្មណ៍​ខ្លាំង​ត្រង់​ក្បាលពោះ​របស់​នាង​ទៅវិញ​។

​    ​មនុស្ស​បាន​ប្រដូច​នាង​ទៅនឹង​តួ​ប្រុស​ឈ្មោះ Chewbacca ក្នុង​រឿង Star Wars ដែល​ដុះ​រោម​សឹង​ពេញ​ខ្លួន​។ អ្នកខ្លះ​បាន​សរសេរ​ប្រាប់​នាង​ថា "​កោរ​រោម​ចេញ​សិន​ទៅ​នាង​"​។ អ្នក​ខ្លះទៀត​និយាយថា "​ប្រហែលជា​ត្រូវ​ទិញ​ឡា​ម​កោរ​ជំនួស​ឱ្យ​ខោ​ក្នុង​ហើយ​"​។

​    ​ស៊ូ​រ៉ៃ​យ៉ា អា​លី​វាយបក​វិញ​ដោយ​និយាយថា នាង​គ្រាន់តែ​ចង់​បង្អួតរាង​ពី​ត្រ​កាក​ដល់​ចង្កេះ​តែប៉ុណ្ណោះ​។ ទាក់ទង​នឹង​គំនិត​អវិជ្ជមាន​ដែល​នាង​ទទួលបាន​ពី​អ្នកលេង Twitter នាង​បាន​និយាយថា "​ប្រសិនបើ​ស្ត្រី​ចង់​ឱបក្រសោប​នឹង​ការ​កោរ​រោម អ​ញ្ជឹ​ង​សូម​អញ្ជើញ​កោរ​តាមចិត្ត​។ ប្រសិនបើ​ពួកគេ​ចង់​ឱបក្រសោប​នឹង​ការ​ទុក​រោម​, ល្អ​វា​ពិតជា​អស្ចារ្យ​។ ខ្ញុំ​ធុញទ្រាន់​នឹង​ការដែល​គ្រប់គ្នា​ចូលចិត្ត​ធ្វើឱ្យ​ស្ត្រី​ឆាប់​មាន​អារម្មណ៍​បាក់​ដោយសារតែ​រាងកាយ​របស់​នាង​។ សម្រស់​ដែល​យើង​ចង់បាន​គឺ​អាស្រ័យ​លើ​យើង វា​ក៏​មិន​ខុស​អី​ពី​ជម្រើស​នោះទេ យើង​ជ្រើសរើស​អ្វីមួយ​ដោយ​ខ្លួន​យើង មិនមែន​មកឱ្យ​អ្នកដទៃ​សម្រេចចិត្ត​ជួស​នោះឡើយ​"៕

adverise with khmeread
ប្រភព៖ ​ប្លាយ

មតិយោបល់