adverise with khmeread Suicide

ក្រោយមាន​ជម្លោះ​ជាមួយ​ប្តី ស្ត្រីជាប្រពន្ធចង​ក​​ក្នុង​បន្ទប់​ទឹក

     ភ្នំពេញ ៖ ស្ត្រីជាប្រពន្ធម្នាក់ក្រោយកើតជម្លោះ​គ្នាជាមួយប្តី. ខឹងដាច់ចិត្តចងកសម្លាប់ខ្លួននឹងក្រមានៅក្នុងបន្ទប់ទឹកនៃកន្លែ​ង​​ការដ្ឋាន​ក្រុមហ៊ុន​ស្នាក់នៅ ស្ថិត​ផ្ទះលេខ៩១ក្រុមទី១៥ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ខណ្ឌច្បារអំពៅបង្កការភា្ញក់ផ្អើលកាលពី​វេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃ​ទី៣​ខែឆ្នូឆ្នាំ២០​១៥ ។  ​
     របាយការណ៍បានឲកយដឹងថា សាកសពស្រ្តី​រងគ្រោះឈ្មោះ ស្រី លាភ ហៅស្រី អូនអាយុ១៩ឆ្នាំ មុខរបរជាកម្មករសាងសង់ផ្លូវ ស្នាក់នៅកន្លែង​កើត​ហេតុខាងលើ​ ​​ប្តីឈ្មោះត្រា​អាយុប្រ​​​មា​ណ​ជា​២​០ឆ្នាំ ​​ធ្វើ​​​ការជាមួយគ្នា មានស្រុកកំណើតនៅស្រុកបាទី ខេត្តតាកែវ ។
    ប្រភពបានឲ្យថា ​កន្លងមកស្ត្រីរងគ្រោះ​​ជាប្រពន្ធតែងតែមានការឈ្លោះ​ប្រកែកគ្នា​​​ដោយសាររឿងប្រច័ណ្ឌ ដែល​​នាងតែង​រត់ទៅផ្ទះម្តាយក្មេក​នៅ​ឯខេត្ត​តា​កែវ​ ។
ដោ​យឡែកនា​វេ​លា​ព្រឹក​ថ្ងៃកើតហេតុ ​ប្តីប្រពន្ធទាំងពីរនាក់គេ​មិន​ដឹងថាមានរឿងអ្វីនោះទេ ​ប្តីទៅធ្វើការតែម្នាក់ឯង រីឯប្រពន្ធមិន​ទៅធ្វើការទេ ។
    លុះពេល​បុ​រស​ជាប្តី​ត្រ​​ឡ​ប់​ពី​ពីធ្វើ​កា​រ​មកដ​ល់​ផ្ទះវិញ​ ​មិន​ឃើញប្រពន្ធស្មានតែ​ខឹងរត់ទៅផ្ទះម្តាយក្មេកទៀត ​បុរសជាប្តីក៏​ជិះម៉ូតូឌុបទៅ​តាម​រកប្រពន្ធ។ខណៈដែលទៅ​ដ​ល់​ផ្ទះវិញ ត្រូវ​បា​​ន​អ្ន​ក​ធ្វើ​កា​រ​ជាមួយចូ​ល​ទៅក្នុងបន្ទប់ទឹក ក៏ប្រទះឃើញសាកសពស្រី្តរងគ្រោះជាប្រពន្ធបានស្លាប់ដោយសារតែ​ចងកនឹង​ក្រមា​ ភា្ជប់​និង​ធ្នឹ​ម​ដែ​​កដំបូលបន្ទប់ទឹកទើប​បង្ក​ឲ្យមានការភ្ញាកផ្អើលតែម្តង ។
    ភ្លាមនោះសមត្ថកិច្ចបានចុះ​ទៅដល់កន្លែង​កើត​ហេតុ បើតាម​ការ​ត្រួតពិ​និត្យ
​​កោ​​ស​ល្យ​វិច័្ចយ​រប​ស់ស​មត្ថកិច្ចឱ្យដឹងថា ​ស្ត្រីជនរងគ្រោះពិតជាស្លាប់ដោយសា​ ការចងករធ្វើអត្តឃាតខ្លួនឯង​ប្រាកដមែន។ ក្រោយ​បញ្ចប់ការ​ត្រួតពិនិត្យសាក ត្រូវបា​ន​​យកទៅ​តម្កល់ទុកនៅក្នុងវត្តច្បារអំពៅ ៕

 

adverise with khmeread

មតិយោបល់