adverise with khmeread 1

ចង់ដឹង​ទេ​ថា​ធ្វើ​យ៉ាងម៉េច​ទើប​អាច​បំបាត់ "​ពពែភ្នែក​" តាមបែប​ធម្មជាតិ​?

​    ​ពពែភ្នែក​បង្កឡើង​ដោយសារតែ​ការឆ្លង​មេរោគ​នៅ​ក្រពេញ​ខ្លាញ់​នៅក្នុង​ត្របកភ្នែក​។ ពពួក​បាត់​តេ​រី​ឈ្មោះ Staphylococcus គឺជា​អ្នកទទួលខុសត្រូវ​ចម្ប​ង​ក្នុង​ការចម្លង​មេរោគ​ពពែភ្នែក​នេះ​។ មេរោគ​នេះ​ភាគច្រើន​ស​ង្ខំ​រស់​នៅលើ​ស្បែក​។ ពពែភ្នែក​ធ្វើឱ្យ​មនុស្ស​ពិបាក​រសាប់រសល់ និង​ធ្វើឱ្យ​មនុស្ស​មានមុខមាត់​ចម្លែក​គួរឱ្យ​ខ្មាស់​គេ​។​

​     សញ្ញា​ទូទៅ​របស់​ពពែភ្នែក​គឺ ដុំ​ក្រហម​នៅលើ​ត្របកភ្នែក ឈឺ​ត្របកភ្នែក ហើម និង​ហូរ​ទឹកភ្នែក​។ មួយវិញទៀត ពពែភ្នែក​មិន​ងាយ​បំបាត់​បាន​ភ្លាមៗ​នោះទេ​តាមរយៈ​ថ្នាំពេទ្យ​។

​    ​ក៏ប៉ុន្តែ​រូបមន្ត​ធម្មជាតិ​ខាងក្រោម​នឹង​ជួយ​អ្នក​បំបាត់​ពពែភ្នែក​ក្នុង​រយៈពេល​ដ៏​ខ្លី​បំផុត​៖

​    ​* ប៉េងប៉ោះ​–​វិធីសាស្ត្រ​នេះ​នឹង​ជួយ​បំបាត់​ការឈឺ​ចាប់បាន​យ៉ាង​លឿន​។ កាត់​ប៉េង​បោះ​ជា​ចំណិតៗ​រួច​បិត​ពីលើ​កន្លែង​កើត​ពពែភ្នែក​រយៈពេល ៥ នាទី​។ ធ្វើបែបនេះ ៣ ដង​ក្នុង​មួយថ្ងៃ​។

​    ​* ស្លឹក​ដើម​អាកាស្យា​–​ដាក់​ស្លឹក​ដើម​អាកាស្យា​មួយចំនួន​ទៅក្នុង​ទឹក​ក្តៅ​មួយ​កែវ​ជាការ​ស្រេច​។ ទុក​វា​ឱ្យ​ត្រជាក់ ហើយ​បន្ទាប់មក​យក​ក្រណាត់​ស្អាត​មួយ​ជ្រលក់​វា​ចូលក្នុង​កែវ​។ ឥឡូវ សូម​យក​ក្រណាត់​ដាក់​ពីលើ​កន្លែង​កើត​ពពែភ្នែក​។ ទុក​លើ​ពពែភ្នែក​រយៈពេល ១០ នាទី​។ វិធី​នេះ​ក៏​នឹង​ជួយ​បំបាត់​ការឈឺ​ចាប់បាន​ផងដែរ​។

​    ​* ត្រសក់​–​ត្រសក់​មាន​សមត្ថភាព​ជួយ​ធ្វើឱ្យ​ស្រស់ស្រាយ និង​ស្រួលខ្លួន​។ កាត់​ត្រសក់​ជា​ចំណិតៗ​រួច​បិត​វា​នៅត្រង់​ពពែភ្នែក​។ វា​នឹង​ជួយ​បន្ថយ​ពពែភ្នែក​បាន​យ៉ាង​លឿន​។

​    ​* ប្រទាល​កន្ទុយក្រពើ​–​កាត់​យក​សាច់​ប្រទាល​មក​បិត​លើ​ពពែភ្នែក​ជាការ​ស្រេច​។ វា​នឹង​ជួយ​បន្ថយ​ពពែភ្នែក​យ៉ាង​ឆាប់រហ័ស​និង​បំបាត់​ការឈឺ​ចាប់បាន​ភ្លាមៗ​ផងដែរ​។ ត្រូវធ្វើ​បែបនេះ​៣​ដង​ក្នុង​មួយថ្ងៃ​។

​    ​* ល្ង​–​ដាក់​ល្ង​មួយ​ស្លាបព្រា​កាហ្វេ​ចូល​ទឹក​ក្តៅ​មួយ​កែវ​។ ទុក​វា​ឱ្យ​ត្រជាក់​។ ស្រិត​យកតែ​ទឹក ហើយ​យក​ក្រណាត់​មក​ជ្រលក់​ក្នុង​ទឹក​នេះ បន្ទាប់មក​យកទៅ​បិត​លើ​ពពែភ្នែក​។ ធ្វើតាម​វិធីសាស្ត្រ​នេះ ៣ ដង​ក្នុង​មួយថ្ងៃ ធានាថា​នឹង​បាត់​ពពែភ្នែក​យ៉ាង​ឆាប់រហ័ស​បំផុត​។

​    ​បញ្ជាក់​៖ អ្នក​អាច​ប្រើ​វិធី​មួយណា​ក៏បាន​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​អ៊ី​ច​ស្ពើ​ត​គ្រុប

មតិយោបល់