adverise with khmeread 1

ប្រើ​ទឹក​ខ្ទឹមបារាំង​តែ​១​សប្តាហ៍ បុរស​ស្ត្រី​នឹង​លែង​បារម្ភ​ពី​រឿង​សក់​ជ្រុះ​!

​    ​គេ​តែងតែ​ឆ្ងល់​ថា​តើ​វា​ជាការ​ពិត​ទេ​ដែលថា​ទឹក​ខ្ទឹមបារាំង​អាចជួយ​ទប់ស្កាត់​ការ​ជ្រុះ​សក់​បាន​នោះ​?​។ សាប៊ូ និង​ថ្នាំ​ជំនួយ​សក់​ជាច្រើន​តែង​ផ្ទុក​នូវ​ទឹក​ខ្ទឹមបារាំង ព្រោះ​វា​ជួយ​ទប់ស្កាត់​មិនឱ្យ​ជ្រុះ​សក់ ហើយ​ឥឡូវ​រាល់​ការពិត​ទាំងនេះ​ត្រូវបាន​វិទ្យាសាស្ត្រ​បញ្ជាក់ថា​ជាការ​ពិតមែន​។ ទោះយ៉ាងណា រឿង​ដែល​សំខាន់បំផុត​គឺថា ទឹក​ខ្ទឹមបារាំង​ជួយ​ជំរុញ​ដល់​ចរន្តឈាម​ហូរ និង​ដើរតួ​ជា​អ្នក​សម្លាប់​មេរោគ​យ៉ាងសំខាន់​នៅលើ​ស្បែកក្បាល​។

​    ​ស្ត្រី​ចាប់ផ្តើម​បាត់បង់​សក់​ដំបូង​បំផុត​គឺ​នៅលើ​កណ្តាល​ក្បាល​។ ជាទូទៅ ស្ត្រី​នឹងត្រូវ​ជ្រុះ​សក់​ពី ២០ ទៅ ៣០ ភាគរយ​។ ខុសពី​ស្ត្រី បុរស​ចាប់ផ្តើម​ជ្រុះ​សក់​នៅ​ផ្នែក​ខាងមុខ​នៃ​ក្បាល ដែល​គេ​អាច​សម្គាល់​ឃើញ​យ៉ាង​ងាយ​ពេល​បុរស​ចាប់ផ្តើម​ជ្រុះ​សក់​។ មួយវិញទៀត​ការ​ជ្រុះ​សក់​របស់​ស្ត្រី​គឺជា​ដំណើរការ​ដ៏​យូរអង្វែង​មួយ ដែល​អូស​បន្លាយពេល​រាប់​ឆ្នាំ​ឯណោះ ដូច្នេះ​វា​ជាការ​រំខាន​មួយ​យ៉ាងខ្លាំង​ចំពោះ​សម្រស់​នារី​គ្រប់រូប​។

​    ​* ដំបូង​បំផុត អ្នក​ត្រូវតែ​កិន​ខ្ទឹមបារាំង​។ បន្ទាប់មក យក​ក្រណាត់​ស្បៃ​ពូត​យក​ទឹក​។ ប្រើ​ទឹក​ខ្ទឹមបារាំង​នេះ​លាប​លើ​ស្បែកក្បាល រួច​ទុកចោល​ប្រហែល​មួយ​ម៉ោង បន្ទាប់មក​សឹម​លាង​សម្អាត​ជាមួយ​សាប៊ូកក់សក់​។ អ្នក​ច្បាស់​ជា​ដឹង​ហើយ​ថា​ខ្ទឹមបារាំង​មាន​ក្លិនឈួល​ខ្លាំង ដូច្នេះ​អ្នក​អាច​លាយ​ទឹក​ក្រអូប​ជាមួយ​ទឹក​ខ្ទឹមបារាំង​បាន​ដើម្បី​បំបាត់​ក្លិន​។ ប្រើ​ទឹក​ខ្ទឹមបារាំង​នេះ​ពីរដង​ក្នុង​មួយ​សប្តាហ៍ ផ្អែកលើ​ស្ថានភាព​ស្បែកក្បាល​ជាក់ស្តែង​របស់​អ្នក​។ បន្ទាប់ពី​រយៈពេល ១ សប្តាហ៍ អ្នកនឹង​កត់សម្គាល់ឃើញ​សក់​លែង​ជ្រុះ​តទៅទៀត​ជាមិនខាន​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​អ៊ិ​ច​ស្ពើ​ត​គ្រុប​

អ្នកនឹងចូលចិត្ត

មតិយោបល់