adverise with khmeread 11

តើ​វា​មានន័យ​យ៉ាងណា ពេល​ប្រទះឃើញ​ម៉ោង ១១:១១?

     ​មនុស្ស​ជាច្រើន​បាននាំគ្នា​ប៉ង​ក្នុង​ចិត្ត​ពេល​ពួកគេ​ឃើញ​ម៉ោង​លើ​នាឡិកា​លោត ១១:១១ នាទី​។ មានការ​ពន្យល់​បកស្រាយ​មួយចំនួន​ចំពោះ​រឿងនេះ​។

​    ​នេះ​គឺជា​ពេលវេលា​តែមួយគត់​ប្រចាំថ្ងៃ​ដែល​លោត​លេខ​១ដូចគ្នា​ទាំងអស់​។ ដោយសារតែ​ហេតុនេះហើយ ទើប​ម៉ោង​នេះ​មើលទៅ​ធ្វើឱ្យ​មនុស្ស​មាន​អារម្មណ៍​ស្រឡះ​ចិត្ត ស្រឡះ​កាយ​។ ហើយ​ពេល​បានឃើញ​វា​ភ្លាម លេខ​នេះ​នឹង​តែងតែ​ដក់​ក្នុង​ចិត្ត​របស់​មនុ​ស្សបាន​យ៉ាងយូរ​អង្វែង​។

​    ​អា​ថ៍កំ​បាំង​គួរឱ្យ​ចាប់អារម្មណ៍​ទាក់ទង​នឹង​ម៉ោង ១១:១១ អាច​ពន្យល់​បកស្រាយ​បាន​ផ្អែក​តាម​ទស្សនៈ​នៃ​ "ភាព​ចៃដន្យ​ពិសេស"​។ "ភាព​ចៃដន្យ​ពិ​សេ​" គឺជា​ជំនឿ​មួយ​ថា រឿង​មិន​សំខាន់ និង​រឿង​ដ៏​ពិសេស​ចាប់ផ្តើម​មាន​អត្ថន័យ​ក្នុងពេល​ដំណាលគ្នា​។ ព្រឹត្តិការណ៍​នេះ​ត្រូវបាន​គេ​ស្គាល់​ថា "​ការ​ចៃដន្យ​ដ៏​មាន​អត្ថន័យ​" ព្រោះ​រឿង​សំខាន់​និង​មិន​សំខាន់​នឹង​ចាប់ផ្តើម​មាន​ទំនាក់ទំនង​ជាមួយគ្នា​ប្រកបដោយ​អត្ថន័យ ហេតុ​ដូច្នេះហើយ​បានជា​មនុស្ស​ជាច្រើន​បាន​ចាប់​ប៉ង​នូវ​អ្វីមួយ​យ៉ាង​ពិសេស​ទាក់ទង​នឹង​លេខ ១១:១១ នេះ​។

​    ​* ជំនឿ​ទូទៅ​ជាមួយនឹង​លេខ ១១:១១ គឺ​ការនាំគ្នា​ប៉ងប្រាថ្នា​ពេល​ប្រទះឃើញ​វា​ភ្លាម​។ ការប៉ង​ប្រាថ្នា​នេះ​នឹង​ក្លាយជា​ពិត ទោះ​អ្នក​ជឿ​ឬ​មិន​ជឿ​វា​ក៏ដោយ​។

​    ​* ក៏មាន​ជំនឿ​ផ្សេងទៀត​ដែរ​ទាក់ទង​នឹង​លេខ ១១:១១ ដោយ​អ្នកខ្លះ​ជឿថា ម៉ោង​នេះ​ត្រូវបាន​ភ្ជាប់​ជាមួយនឹង​វិញ្ញាណ​គ្រូបាធ្យាយ ឬ ទេវតា​ថែរក្សា​ក្តី​សុខ ដែល​ប្រើ​ម៉ោង​នេះ​មក​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​យើង​។

​    ​* ក្នុង​លេខវិទ្យា ១១ ត្រូវបាន​ចាត់ទុកថា​ជា​លេខ​មេ​គេ ដែល​តំណាងឱ្យ​ដួងព្រលឹង​ឬ​វិញ្ញាណ​។ ក្រៅពីនេះ វា​តំណាងឱ្យ​ការកើនឡើង​ការយល់ដឹង​និង​ទស្សនៈរបស់បុគ្គល ជាហេតុ​ធ្វើឱ្យ​អ្នក​អាច​ដឹង​ពី​វិញ្ញាណ​ខាងក្នុង​របស់​អ្នក​។ នេះ​មានន័យថា លេង ១១ គឺជា​ការភ្ជាប់​ទំនាក់ទំនង​ដោយផ្ទាល់​ទៅកាន់ស្មារតី ចំណង់​ចំណូលចិត្ត អារម្មណ៍ ការគិត និង​គំនិត​របស់​យើង​។

​    ​* ទ្រឹស្តី​មួយទៀត​គឺថា ប្រសិនបើ​អ្នក​ប្រទះឃើញ​លេខ ១១:១១ ហើយ​ឈប់​មួយ​ភ្លែត​ដើម្បី​ស្យ​ង់​អារម្មណ៍​គិត​អំពី​វា នោះ​បានន័យថា​អ្នក​កំពុងតែ​ចំណាយពេល​ទទួលស្គាល់​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នេះ ដើម្បី​ផ្តោតលើ​រឿងរ៉ាវ​ជាច្រើន​នៅ​ចំពោះមុខ​អ្នក (​តាមរយៈ​ការប៉ង​ប្រាថ្នា​ជម្នះ​ឧបសគ្គ​ផ្សេងៗ​)​។

​    ​លេខ ១១:១១ គឺជា​អ្នក​ដាស់តឿន​ដ៏​អស្ចារ្យ​ដើម្បីឱ្យ​អ្នករក្សា​ការគិត​វិជ្ជមាន​គ្រប់ពេល​! (ប៉ងប្រាថ្នាឱ្យសម្រេចអ្វីមួយដូចបំណង)៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

មតិយោបល់