4

ស្រវឹងស្រា​បើករថយន្ត​ហាយ​ព្រី​ដ​បុក​បង្គោល​ភ្លើង​របួសធ្ងន់​ស្រាល​៦​នាក់​

    ភ្នំពេញ ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់ និង​ក្មេងប្រុស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ និង​ស្រាល​ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​បើករថយន្ត​ហាយ​ព្រី​ដ​ក្នុង​ល្បឿន​យ៉ាង​លឿន បុក​បង្គោល​ភ្លើង​ពេញទំហឹង កាលពី​វេលា​ម៉ោង​១០​និង​៥០ នាទី​យប់​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​សាលា​ទឹកល្អក់ តាម​បណ្តោយ​ផ្លូវ​លេខ​២០២ កែង​ផ្លូវ​លេខ​២៥៣ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ។​

     ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​ហាយ​ព្រី​ដ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2U-8685​បើកបរ​ដោយ​បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា និង​រួម​ដំណើរ​ដោយ​មនុស្ស​ស្រី​៤​នាក់ និង​ក្មេងប្រុស​ម្នាក់ទៀត បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​លេខ​២៥៣ ពី​ជើង​ទៅ​ត្បូង ។​

    ខណ​:​មកដល់​ចំណុចកើតហេតុ បាន​បួង​ចង្កូត​បត់​ទៅ​ផ្លូវ​លេខ​២០២ ក៏​បុក​នឹង​ដុំថ្ម​មួយ​ដុំ ហើយ​បាន​ជ្រុល​ទៅបុក​បង្គោល​ខ្សែភ្លើង​ពេញទំហឹង បណ្តាលឱ្យ​រងរបួស​ធ្ងន់ និង​ស្រាល ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ  ចំណែក​រថយន្ត​បាន​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ ។​

    ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​មកដល់​កន្លែងកើតហេតុ និង​សហការ​ជាមួយ​ជំនាញ​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ ៕

មតិយោបល់