adverise with khmeread 1

កុងតឺន័រ​កៀរ​ម៉ូតូ ​viva ដួល​កិន​ស្លាប់​ក្រោយ​ទៅដល់​ពេទ្យ​

     ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រងរ​បួស​បែក​ផ្លោក​នោម ហើយ​បាន​ស្លាប់​បន្ទាប់ពី​ដឹក​ទៅដល់​មន្ទីរពេទ្យ​ជាង​កន្លះ​ម៉ោង​ដោយសារតែ​រថយន្ត​កុងតឺន័រ​ដែល​មានតែ​ក្បាល បើក​មកពី​ក្រោយ ហើយ​កៀរ​ដួល​ចូល​ក្រោម​កង់ កិន​អូស​ជាង​៥​ម៉ែត្រ ។​

     គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី ២ កុ​ម្ភះ ២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ មុខ​ផ្សារ​ជម្ពូ​វ័ន ស្ថិតក្នុង​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

      ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ​ដឹងថា ដំបូង​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក Viva ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1A-1808 ជិះ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ។​

    ខណៈ​មកដល់​ចំណុចកើតហេតុ ក៏មាន​ក្បាល​រថយន្ត​កុងតឺន័រ​ម៉ាក Hino ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-0188 បើក​មកពី​ក្រោយ​ស្របគ្នា មក​កៀរ​ដៃចង្កូត បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​ទៅលើ​ថ្នល់ ហើយ​រថយន្ត​កុងតឺន័រ កិន​ជនរងគ្រោះ​អូស​ជាង​៥​ម៉ែត្រ បណ្តាល​ឲ្យ​របួស​បែក​ផ្លោក​នោម ។​

    ចំណែក​អ្នកបើក​បររថ​យ​ន្ក​ក្រោយពី​បង្ក​បាន​រត់គេច​ខ្លូន​បាត់​ពី​កន្លែងកើតហេតុ​។​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​ក្រុម​សង្គ្រោះ ៧១១ ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ព្រះកុសុម​:​តែ​ជា​អកុសល​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ខណៈពេល​កំ​ពុង​សង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យ​។​ជនរងគ្រោះ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​៕

adverise with khmeread

មតិយោបល់