adverise with khmeread Google eni

របប​សឹក​ថៃ​លេង​ធម៌​ក្តៅ​ដាក់ Google, Facebook និង Line ឱ្យ​បិទ​រាល់ Post ដែល​មានន័យ​ប្រឆាំង​

​    ​ពួក​មន្ត្រី​បានបញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា របប​យោធា​ថៃ​កំពុង​បង្កើន​សម្ពាធ​ទៅលើ​ក្រុមហ៊ុន​អ៊ី​ន​ធឺ​ណេ​តយ​ក្ស Google និង Facebook ព្រមទាំង​កម្មវិធី​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ដ៏​ពេញនិយម Line ឱ្យ​លុបចោល​រាល់​វេ​ប​សាយ​អត្ថបទ​នានា​របស់​ប្រទេស​ថៃ​ដែល​ខ្លួន​មិន​ចូលចិត្ត​។​

​     យោធា​បាន​ដណ្តើម​អំណាច​ក្នុង​រដ្ឋប្រហារ​ឆ្នាំ​២០១៤ និង​បាន​ដាក់ចេញ​ការបង្ក្រាប​សិទ្ធិសេរីភាព​ឃោរឃៅ​បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​រាប់​ទសវត្សរ៍​កន្លងមក​នេះ ដោយបាន​ចាប់ខ្លួន​ក្រុម​អ្នក​រិះគន់ បិទ​ការបញ្ចេញមតិ​របស់​ប​ណ្តា​ណ​ផ្សព្វផ្សាយ និង​ហាមឃាត់​រាល់​ការប្រមូលផ្តុំ ឬ​ការតវ៉ា​នយោបាយ​។ 

​    ​វេ​ប​សាយ ជាពិសេស​បណ្តាញ​សង្គម​ដ៏​ពេញនិយម​នៅ​ជា​កន្លែង​បើកចំហរ​តិចតួច​ប៉ុណ្ណោះ​ចំពោះ​ប្រជាជន​ថៃ​ដើម្បី​សម្តែង​មតិ តែ​មិនមែន​ថា​គ្មាន​ហានិភ័យ​នោះទេ​។ ការកាត់ទោស​ពីបទ​ប្រមាថ​ព្រះមហាក្សត្រ បទល្មើស​កុំព្យូទ័រ និង​ការនាំ​បំបះបំបោរ​បាន​កើនឡើង​ជាមួយនឹង​ការចាប់ខ្លួន​មនុស្ស​ជាច្រើន​ដោយសារតែ Post ប្រឆាំង​របស់​ពួកគេ​នៅលើ​អន​ឡាញ​។ 

​     ក្រុមមន្ត្រី​យោធា​ឥឡូវ​កំពុង​ស្វែងរក​ការជួប​ទល់មុខ​ផ្ទាល់​ជាមួយ​បណ្តា​ក្រុមហ៊ុន​វេ​ប​សាយ​ធំៗ​ដើម្បី​ព្យាយាម​ព​ន្លឿ​ន​យ៉ាងណា​ឱ្យ​ពួកគេ​បិទ​ចោល​រាល់​មាតិកា​ដែល​មានន័យ​ប្រឆាំង​។ 

​    ​ឧ​ត្ត​ម​សេនីយ៍​ប៉ូលិស លោក​ពី​ស៊ីត ប៉ាវ​អ៊ី​ន (Pisit Paoin) មកពី​គណៈកម្មាធិការ​កំណែទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​របប​យោធា បាន​និយាយថា ក្រុមមន្ត្រី​នឹង​ជួប​ជាមួយ Google, Facebook និង Line នៅ ៣ ខែ​ខាងមុខ "​ដើម្បី​ស្នើសុំ​កិច្ចសហប្រតិបត្តិការ​រ​បស់​ពួកគេ​ក្នុងការ​ដោះស្រាយ​ជាមួយនឹង​សារ ឬ​ឃ្លី​ប​វីដេអូ​ខុសច្បាប់​ដែល​ប៉ះពាល់​ដល់​សន្តិសុខ និង​ស្ថាប័ន​ស្នូល​របស់​ប្រទេស (​សំដៅលើ​ស្ថាប័ន​ព្រះមហាក្សត្រ​)"​។ 

​     លោក​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP ថា "​មាន Post (​អត្ថបទ​បង្ហោះ​លើ​បណ្តាញ​សង្គម​) ខុសច្បាប់​រាប់សិប​ពាន់​ក្នុង​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយនេះ​"៕  

adverise with khmeread
ប្រភព៖ អេស៊ាវ័ន

មតិយោបល់