adverise with khmeread Index

រថយន្ត​តា​កូ​ម៉ា​បុក​ម៉ូតូ​វីវ៉ា​ពីក្រោយ​រុញ​បុក​រថយន្ត​កូរ៉េ​មួយគ្រឿង​របួសធ្ងន់​ម្នាក់​

     ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ដោយសារតែ​គាត់​កំពុង​ជិះ​ម៉ូតូ​ហើយ​ត្រូវបាន​រថយន្ត​តា​កូ​ម៉ា​បើក​បុក​ពីក្រោយ​ពេញទំហឹង​ហើយ​រុញ​ទៅ​ខ្ទប់​និង​រថយន្ត​កូរ៉េ​ខណ​:​ធ្វើដំណើរ​ស្របគ្នា។​

  ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​៨​យប់ ថ្ងៃទី​២ ខែ​កុ​ម្ភះ  ឆ្នាំ​២០១៦ នៅ​ចុះ​ណុ​ច​មុខ​ស្ថានីយ៍​ប្រេង​ឥ​ន្ទះ​តេ​លា តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេ ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​គេ​បានឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1M-5323 ធ្វើដំណើរ​តាម​បណ្តោយ​វេ​ង​ស្រេង ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ។​
    ខណ​:​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​ម៉ាក​តា​កូ​ម៉ា​មិន​ចាំ​ស្លាក​លេខ​ធ្វើដំណើរ​មកពី​ក្រោយ​ក្នុង​ល្បឿន​លឿន​បាន​បុក​ពេញទំហឹង​ហើយ​បាន​រុញ​ទៅបុក​ខ្ទប់​និង​រថយន្ត​កូរ៉េ​មួយគ្រឿង​ទៀត​ដែល​ធ្វើដំណើរ​ស្របគ្នា​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​រងរបួស​ធ្ងន់​។​

    សាក្សី​ដដែល​បាន​បន្តថា បន្ទាប់ពី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​រួច​រថយន្ត​បង្ក​ទាំង​រថយន្ត​កូរ៉េ​បាន​បើក​គេចខ្លួន​បាត់អស់​។ ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ទីស្នាក់ការ​ប៉ុស្តិ៍​ចោមចៅ​ដើម្បី​រង់ចាំ​ក្រុមគ្រួសារ​យក​ឯកសារ​ដែ​លពាក់​ពាន់​មក​យក​ម៉ូតូ​ទៅវិញ​៕​

adverise with khmeread

មតិយោបល់