ឃាត់​ខ្លួនចោរលួចកង់បានម្នាក់

    ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ផ្សារ​ថ្មី​ទី​១​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​បាន​ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ពីបទ លួច​(​កង់​ជិះ​) នៅថ្ងៃទី​០៨ ឧសភា ២០១៧​វេលា​ម៉ោង​១៥​ និង២៣​នាទី នៅ​ចំណុច​មុខផ្ទះ​លេខ​៣៧​អឺ​០​ផ្លូវ​លេខ​៥៣​ភូមិ​ទី​២​សង្កាត់​ផ្សារ​ថ្មី​ទី​១​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។ 

    ប៉ូលិសនិយាយថា ជនសង្ស័យ​ត្រូវ​ឃាត់​ខ្លួន ឈ្មោះ ​គិ​ន ចាន់ ភេទ​ប្រុស​ ​អាយុ​១៨​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​ និង​ទីលំនៅ​មិន​ពិតប្រាកដ​។ 

    ជនរងគ្រោះឈ្មោះ​ ប៉ុន សុធា ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ឯកជន មាន​ទីលំនៅ​ផ្ទះ​លេខ​៣៧​អឺ​០​ ផ្លូវ​លេខ​៥៣​ សង្កាត់​ផ្សារ​ថ្មី​ទី​១​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។  

    សម្ភារៈ​បាត់បង់ កង់​ជិះ​ពណ៌​ខៀវ​ចំនួន​មួយ​ (​ជនសង្ស័យ​យកទៅលក់​បាត់​)​។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ដើ​ម្បីកសាង​សំណុំរឿង​តាម​នីតិ​វិធី​៕

adverise with khmeread