adverise with khmeread 2

បុរស​ជនជាតិ​ចិនរ​វល់​តែ​ចុច​ទូរស័ព្ទ​បើក​ឡិច​ស៊ី​បុក​រថយន្ត​ហ៊ីយ៉ានដាយ​

     ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​រវល់​តែ​ចុច​ទូរស័ព្ទ​មិនបាន​មើលមុខ បាន​បើករថយន្ត​ឡិច​ស៊ី​ស​៣០០ ទៅបុក​កង់​រថយន្ត​ហ៊ីយ៉ាន់ដាយ​ពី​ចំហៀង​ដែល​កំពុង​បត់ បណ្តាលឱ្យ​បែក​កង់​រថយន្ត​របស់​ខ្លួន និង​រង​ការខូចខាត​ផ្នែក​ខាងមុខ ។​

     ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​យប់ ថ្ងៃទី​២​ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ស្តុ​ប​៣០​មែត្រ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង កែង​ផ្លូវ​៣០​ម៉ែត្រ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

     សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នេះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ហ៊ីយ៉ានដាយ​ធុន​ធំ​មួយគ្រឿង បើក​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ទិសដៅ​ពី​កើ​តទៅ​លិច​។​

     ពេលមកដល់​ចំណុច​ស្តុ​ប​ខណ​:​ពេល​ភ្លើងស្តុប​ខៀវ ក៏បាន​បត់​ស្តាំ​បំណង​ទៅ​ផ្លូវ​៣០​ម៉ែត្រ ។ ពេល​កំពុង​បត់​ស្រាប់​តែមាន​បុរស​ជនជាតិ​ចិន​បើករថយន្ត​ឡិច​ស៊ី​ស​៣០០ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-0515 ជិះ​មកពី​ក្រោយ​រវល់​តែ​ចុច​ទូរស័ព្ទ​មិនបាន​មើលមុខ បាន​បុក​កង់​រថយន្ត​ហ៊ីយ៉ានដាយ​ពី​ចំហៀង ពេញទំហឹង បណ្តាលឱ្យ​ផ្ទុះ​បែក​កង់​ឡិច​ស៊ី​ស និង​រង​ការខូចខាត​ផ្នែក​ខាងមុខ ។​

    បន្ទាប់ពី​កើតហេតុ​គេ​សង្កេតឃើញ​បុរស​ជនជាតិ​ចិន​មិនបាន​ចុះ​ពីលើ​រថយន្ត​ដើម្បី​ធ្វើការ​ដោះស្រាយ​ជាមួយ​ភាគី​រថយន្ត​ហ៊ី​យ៉ាន​ដា​នោះទេ គឺ​នៅតែ​ចុច​ទូរស័ព្ទ​ធ្វើ​ដូចជា​មិនមាន​រឿង​អី​កើតឡើង​អីចឹង​បង្កឱ្យមាន​ការកកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង​។​

     ភ្លាមនោះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បានធ្វើ​ការសម្រួល​ដើម្បី​កុំឱ្យ​មានការ​កកស្ទះ​ចរាចរណ៍ និង​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ឱ្យ​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ ៕​

adverise with khmeread

មតិយោបល់