Untitled 1

ប្រើ​ស្ទីល​លួច​ម៉ូតូ​បែបណា​ក៏​នៅតែ​ជាប់​ខ្នោះ​

     សៀមរាប ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៤​នាក់​ត្រូវបាន​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តសៀមរាប​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​១​កុម្ភៈ​២០១៦ បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ ធ្វើ​ជ្រុះ​លុយ​ឆ្លៀត​លួច​យក​ម៉ូតូ និង​ប្រើល្បិច​ជូន​គេ​ទៅ​មើល​ដីស្រែ​ចម្ការ​លួច​យកតែ​ម្តង ។​

     ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ​យោន វី​ណា នៅ​ភូមិ​កំពង់ក្របី ឃុំ​ឯកភាព ក្រង​បាត់ដំបង មក​ស្នាក់​បណ្តោះអាសន្ន​នៅ​សង្កាត់​ស្លក្រាម​ខេត្តសៀមរាប​។​ក្រុម​ពួកវា​មាន​គ្នា​៤​នាក់ គេចខ្លួន​៣​នាក់​និង​មាន​ស្រី​២​នាក់​ទៀតផង​សម្រាប់​បន្លំ​លួច​ម៉ូតូ​ជិះ​ចេញ​។​

    តាម​ចំលើយសារភាព​របស់​ឈ្មោះ​យោន វី​ណា បាន​ឲ្យ​ដឹងថា​សកម្មភាព​ពួកគេ​គឺ​១.​កាច់​សោរ​ម៉ូតូ​២.​ធ្វើ​ធ្លា​ក់លុយ​រួច​ឲ្យ​គេ​រើស​ហើយគ្នា​វា​គ្នា​វា​ឆ្លៀតឱកាស​លួច​
​យក​ម៉ូតូ​គេ​និង​៣.​ធ្វើជា​អ្នករក​ទិញ​ដី ធ្វើ​ល្បិច​រក​ឱកាស​លួច​យក​ម៉ូតូ​គេ​។​

    ប៉ូលិស​កំពុង​ស្វែងរក​ចាប់ខ្លួន​បក្ខពួក​ពួក​បន្ត​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត ៕​

មតិយោបល់