​បំផ្ទុះ​គ្រាប់បែក​ក្នុង​ផ្សារ​នៅ​ថៃ របួស​ច្រើន​នាក់

​    ​គ្រាប់បែក​ពីរ​គ្រាប់​បាន​ផ្ទុះ​នៅ​ផ្សារ Big C ក្នុងស្រុក​មឿង ខេត្ត​ប៉ា​តានី ប្រទេស​ថៃ​នៅ​រសៀល​នេះ​។​

​    ​គ្រាប់បែក​ទីមួយ​បាន​ផ្ទុះ​នៅ​ខាងក្នុង​ផ្សារ​ស្រុក​ខាងលើ​។ ហើយ​ស្របពេល​មនុស្ស​កំពុង​ចាក​ចេញពី​អគារ គ្រាប់​ទី​ពីរ​ក៏បាន​ផ្ទុះ​។​

​    ​យោងតាម​សេចក្ដីរាយការណ៍​បឋម​ដោយ​មជ្ឈមណ្ឌល​ព័ត៌មាន Isra News Centre របស់​ការិយាល័យ​ភាគខាងត្បូង​បានឱ្យដឹងថា មនុស្ស​ប្រមាណ ២០ នាក់​បាន​រងរបួស​៕

ប្រភព៖ បរទេស

adverise with khmeread