ជនសង្ស័យ​៤​នាក់ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូនទៅ​តុលាការ​

    ភ្នំពេញ ៖ សមត្ថកិច្ច​ការិយាល័យ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំ​ពេ​ញ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន ០៤ ​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី លួច និង ប្លន់ ជនស​ង្ស័យ​ទាំង០៤​នាក់​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៧ ចាត់ការ​តាម​នីតិវិធី​។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា​ ជនសង្ស័យ​គឺ​១.ឈ្មោះ ពេជ្រ វុទ្ធី ភេទ​ប្រុស អាយុ២៧​ឆ្នាំ ត្រូវបា​ន​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន ឃាត់ខ្លួន កាលពី​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៧ វេលា​ម៉ោង​១​៥ និង២០​នាទី នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​៩៧ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំ​ពេញ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ, ២. ឈ្មោះ ឈី ឈៀង​ហេន ភេទ​ប្រុស អាយុ៣២​ឆ្នាំ ត្រូវបាន​កម្លាំ​ង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន កាលពី​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៧ វេលា​ម៉ោង​៧​ និង៣០​នាទី យប់​នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្រើ​កាំបិត​តាំង​តោ កាប់​ប្លន់​យក​ម៉ូតូ​), ៣. ឈ្មោះ ជា ដេវីត ភេទ​ប្រុស អាយុ១៧​ឆ្នាំ និង ៤. ឈ្មោះ ឡា​ច វណ្ណា ភេទ​ប្រុស អាយុ១៧ឆ្នាំ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​៧​មករា ឃាត់ខ្លួន​បាន កាលពី​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៧ វេលា​ម៉ោង១០​ និង​១៥​នាទី នៅ​ចំណុច​ផ្លូវ​២១៤ កែង​១៤១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ។ 

    តាម​ការស៊ើបអង្កេតរ​បស់​សមត្ថកិច្ច ក៏ដូចជា​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ទាំង ពួក​គេ​​ទាំង​០៤​នាក់​ខាងលើ ព្រម​ទទួលស្គាល់​កំហុស ថា​ពិតជា​បានធ្វើ​សកម្មភាព​ដូច​ការចោទប្រ​កាន់​ពិតប្រាកដ​មែន ទើប​សមត្ថកិច្ច​ជំនាញ នៃ​កងរាជអាវុធហត្ថ​រាជធានីភ្នំពេញ កសាង​សំ​ណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោសតាមច្បាប់៕


 

adverise with khmeread