ឃាត់​មនុស្ស​២​នាក់​ក្នុងករណី​ចាត់ចែង​ឱ្យប្រើ​ប្រាស់​គ្រឿងញៀន​ខុសច្បាប់​

    សៀមរាប ​៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​គោកចក បាន​ចុះបង្ក្រាប​ករណី ចាត់ចែង​ឱ្យប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង ខេត្តសៀមរាប ឃាត់ខ្លួន​ជនសង្ស័យ០២​នាក់ នៅវេលា​ម៉ោង៥ ​និង​៣០​នាទី​ល្ងាច ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៧​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ ឃ្លាំង គឹម​ជូ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ ភូមិ​ប្រាសាទ ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប (​ចាត់ចែង​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) និង​២-​ឈ្មោះ តេះ ប៊ុនថន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង ខេត្តសៀមរាប (​ចាត់ចែង​)(​មាន​សារធាតុ​ញៀន​ខ្លួន​)។

    សមត្ថកិច្ច​បាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៧​ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread