Drug

អាវុធហត្ថបន្តចាប់ខ្លួនអ្នកពាក់ព័ន្ធបទល្មើសគ្រឿងញៀន ២នាក់ទៀត

    ភ្នំពេញ ៖ ជនសង្ស័យ២នាក់ទៀតត្រូវបានកម្លាំងអាវុធហត្ថការិយាល័យស្រាវជ្រាវប្រឆាំងបទល្មើសគ្រឿងញៀនចាប់ខ្លួនកាលពីយប់ថ្ងៃទី៣ធ្នូបានបន្តស្រាវ ជ្រាវចុះបង្ក្រាបអ្នកពាក់ព័ន្ធបទល្មើសគ្រឿងញៀនបាន២នាក់ទៀត សរុបទាំងការបង្ក្រាបនៅថ្ងៃទី១ធ្នូមានចំនួន២៥នាក់ជាមួយថ្នាំញៀនមួយចំនួន។
    លោកវរៈសេនីយ៍ប៉ាន់ សុភាព នាយការិយាលយ័ស្រាវជ្រាវប្រឆាំងបទល្មេីសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងនាព្រឹកថ្ងៃទី៤ធ្នូថា ក្រោយពីចុះស្រាវជ្រាវតាមជំនាញដឹងពីមុខសញ្ញាជួញដូរគ្រឿងញៀនចំណុចមុខមន្ទីរពេទ្យលោកសង្ឃនោះរួចមក ទើបកម្លាំងរបស់លោកបានចុះបន្តបង្ក្រាបជាក់ស្តែងករណីគ្រឿងញៀននៅចំណុចបន្ទប់ជួលគ្មានលេខ ក្រុម១១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ១០និង ៣០នាទី ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ ។
    លោកនាយការិយាល័យបន្តថា ជនសង្ស័យដែលបង្រ្កាបបានទី១-ឈ្មោះ
នួន តូនីណាឌី ភេទ ប្រុស អាយុ២៣ឆ្នាំ ស្រុកកំណេីត ភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្ននៅបន្ទប់ជួល ផ្លូវលំ ផ្សារក្រមួន សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ និងទី២-ឈ្មេាះ សួង លក្ខះ ភេទ ប្រុស អាយុ២៣ឆ្នាំ ស្រុកកំណេីត ភូមិតាំឫស្សី ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ ក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ ។
      វត្ថុតាងចាប់យកបានមាន ក្រាមពណ៍សថ្លា១កញ្ជប់តូច, ដបជក់៤, ទុយោមួយដំុ ,ថង់ប្លាស្ទិចតូចៗមួយចំនួន ,ដែកកេះ៥, ប្រាក់រៀល១០៥០០រៀល និង ប្រាក់អាមេរិកដុល្លា២ដុល្លារ៕

មតិយោបល់