adverise with khmeread Pep web

Pep Guardiola: ម៉េនឆេស្ទ័រ ស៊ីធី ត្រៀមលុយសម្រាប់លោកផ្ទេរកីឡាករថ្មី

        បន្ទាប់ពីត្រូវបានបញ្ជាក់​ថា លោក Pep Guardiola​​​ បានចុះ​កិច្ចព្រម​ព្រៀង​​ដឹក​នាំ​ម៉េន​ឆេស្ទ័រ ស៊ី​ធី​រយៈ​ពេល​បីឆ្នាំ​​ដោយទទួល​បាន​ប្រាក់​ឈ្នួល ៣០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​គឺ​ច្រើន​ជាង​ វ៉េន រូនី ដែល​ជា​កីឡាករ​មាន​ប្រាក់ឈ្នួល​ខ្ពស់​ជាង​គេ​នៅ​ព្រីមីញ៉េ​លីក​រហូត​ដល់​៤០.០០០​ផោននោះ គ្រូបង្វឹក​អេស្ប៉ាញ​រូបនេះ​បាននិយាយថា ​លោក​នឹង​រក​ឱកាស​ចូល​រួម​ប្រជែង​​យក​កីឡាករ​ Paul Pogba ក្នុង​តម្លៃ​៨០​លាន​ផោន​ និង​ John Stones ក្នុង​តម្លៃ​៥០​លានផោន។

          ​ ខណៈ​ពេល ដែល Lionel Messi ហាក់​ដូចជា​របូតពី​ដៃហើយ​នោះ មហា​សេដ្ឋី​ដែល​ជា​ម្ចាស់ក្លឹប​ ស៊ីធីបានគាំទ្រ លោក Pep Guardiola ដើម្បីនឹង​ស្វែង​រកកីឡាករ​សំខាន់​ៗ​ផ្សេងទៀត​។ គេជឿ​ថា គ្រូបង្វឹក​វ័យ​៤៥​ឆ្នាំ​រូបនេះ​អាច​ទាក់​ទាញ​កី​ឡាករ​ល្បីៗ​មក​ទីនេះ។ លោក Pep Guardiola ធ្លាប់​​ដឹកនាំ​ក្លឹបបា​សេឡូ​ណា​ និង​ Bayern Munich ​ហើយ​ក្នុង​ចំណោម​ការប្រកួត​២៣៩​លើក​ក្នុង​លីក គឺ​ចាញ់​តែ​១៩​លើក​ប៉ុណ្ណោះ។​

          នៅពេលដែលក្លឹបធំៗជាច្រើនដូចជា ឆេលស៊ី បាសេឡូណា និងរៀល​ម៉ាឌ្រីដ នឹងប្រជែង​គ្នា​ដើម្បី​ផ្ទេរកីឡាករ​ Paul Pogba វ័យ​២២​ឆ្នាំ​​ និង John Stones វ័យ​២១​ឆ្នាំ​នៅដំណាច់​រដូវកាល​នេះ ស៊ីធី​សង្ឃឹមថា នឹង​អាច​ទាក់ទាញ​កីឡាករ​ទាំងពីរ​នេះ​មក​លេង​ជាមួយ​នឹង​គ្រូបង្វឹក​ថ្មី​៕

adverise with khmeread

មតិយោបល់