ពុទ្ធោ! ក​ង​ទ័ពជើង​ទឹកម្នាក់ត្រូវ​កុងតឺន័រ​កិន​ស្លាប់​

    ព្រះសីហនុ ៖ មាន​ករណី​រថយន្ត​កុង​តឺ​ន័រ និង​ម៉ូតូ​បុក​គ្នា បណ្តាលឱ្យ​បុរស​ម្នាក់ ស្លៀកពាក់​ឯកសណ្ឋាន​ក​ង​ទ័ព​បាន​ស្លាប់​ និង​ម្នាក់ទៀត​រងរបួស​ធ្ង​ន់ធ្ង​រកា​លពី​វេលា​ម៉ោង​ជិត​៣​កន្លះ​រសៀល​ថ្ងៃ​៩​ ឧសភា ​២០១៧​នេះ​ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ​ចូល​រោងចក្រ​មួយកន្លែង​នៅ​ម្តុំ​ភូមិ​បន្ទាយ​ប្រិ​យ៍​ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

    ប្រភព​ជំហាន​ដំបូង​បានឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​កុង​តឺន័រដឹកទំនិញ មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ ​3D-2371 បើក​ពេល​បត់​ចេញពី​ផ្លូវជាតិ​លេខ​៤​ចូល​រោងចក្រ​មួយកន្លែង​នៅ​ម្តុំ​ភូមិ​បន្ទាយ​ប្រិ​យ៍ ​ឃុំ​អណ្តូង​ថ្ម ក៏បាន​បុក​ប៉ះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ពណ៌​ខ្មៅ​ស្លាក​លេខ​កណ្តាល​ 1D-3015​ បណ្តាលឱ្យ​បុរស​ម្នាក់​ជា​កងទ័ព ជើង​ទឹក​រាម​ភាគី​ខាង​ម៉ូតូ​ស្លាប់​នៅ​ហ្នឹង​កន្លែង​កៀប​ជាប់​ពីក្រោម​រថយន្ត ហើយ​បុរស​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​ ចំណែក​អ្នកបើកបរ​កុងតឺន័រ​រត់​បាត់​៕

adverise with khmeread