adverise with khmeread 1

​ស្ថិតិ​ទាំងនេះ​បង្ហាញថា Rooney លេង​ល្អ​ជាង​ក្រុម​កាំភ្លើង​ធំ Arsenal ក្នុង​ឆ្នាំ ២០១៦ នេះ​

​ប្រធាន​ក្រុម​បិសាច​ក្រហម Manchester United កីឡាករ Wayne Rooney បានបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​មួយទៀត​កាលពី​យប់មិញ ជាមួយនឹង​ការបញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​មួយ​គ្រាប់ និង​រក​ខ្លួនឯង​មួយ​គ្រាប់ នៅក្នុង​ជ័យជម្នះ ៣-០ ទៅលើ​ក្រុម Stoke​។​

Rooney បាន​ស្ថិតនៅក្នុង​ស្រមោល​អតីតកាល​របស់​ខ្លួន​នៅ​ដើមរដូវ​កាល​នេះ ប៉ុន្តែ​ក៏បាន​ត្រឡប់​មកលេង​ល្អ​វិញ​ក្នុង​ឆ្នាំ​ថ្មី ដោយ​រកបាន​ប្រាំ​គ្រាប់​ហើយ​នៅក្នុង​ក្របខ័ណ្ឌ Premier League​។​

​ខ្សែប្រយុទ្ធ​វ័យ ៣០ ឆ្នាំ​រូបនេះ ឥឡូវ​ស៊ុត​បាន​ច្រើនជាង​ក្រុម Arsenal ទាំងមូល​នៅក្នុង​ឆ្នាំ ២០១៦ នេះ បន្ទាប់ពី​ក្រុម​របស់លោក Arsene Wenger រកបាន​តែ​បួន​គ្រាប់​ប៉ុណ្ណោះ​៕


adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់