adverise with khmeread 1

​ប្រិយមិត្ត Arsenal ចាប់ផ្តើម​ទទួលស្គាល់ថា Leicester នឹង​លើក​ពាន Premier League

ក្រុម​កាំភ្លើង​ធំ Arsenal និង​ក្រុម Southampton បានធ្វើការ​ប្រកួត​យប់​មិញ​ដែល​បានបញ្ចប់​ក្នុង​លទ្ធផល​សូន្យ​ស្មើ និង​អ្នកគាំទ្រ​ក្រុម​នៅ​ភាគ​ខាងជើង​ទីក្រុង​ឡុង​ដ៍​ជាច្រើន​បានចាប់ផ្តើម​ទទួលស្គាល់ថា​វាសនា​របស់​ពួកគេ​គឺ​នឹង​លើក​ពាន Premier League ឆ្នាំ​នេះហើយ​។​

​អ្នកចាំទី Fraser Forster បានបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឲ្យ Southampton នៅ​ទឹកដី Emirates កាលពី​យប់មិញ និង​បាន​បង្អាក់ដំណើរ​របស់​ក្រុម​កាំភ្លើង​ធំ ខណៈ Leicester បាន​បំបាក់​ហង្ស​ក្រហម Liverpool នៅផ្ទះ​របស់ខ្លួន​ដល់​ទៅ ២-០​។​

​លទ្ធផល​នេះ​មានន័យថា ក្រុម​របស់លោក Arsene Wenger បាន​ធ្លាក់​ទៅ​ចំណាត់ថ្នាក់​ទី​បួន នៅ​ពីក្រោយ​គូសត្រូវ​របស់ខ្លួន Tottenham ខណៈ​លោក Claudio Ranieri នាំមុខ​បី​ពិន្ទុ​ពី​ក្រុម​ចំណាត់ថ្នាក់​លេខ​ពីរ Manchester City​។​

​ឥឡូវ Arsenal បាន​លេង​បី​ប្រកួត​ដោយ​មិន​ទទួលបាន​ជ័យជម្នះ​អ្វី​សោះ​ជា​លើកដំបូង​គិត​ចាប់តាំងពី​ឆ្នាំ ២០០៩ និង​ក្រុម​អ្នកគាំទ្រ​កាំភ្លើង​ធំ​បាន​គិតថា​ពួកគេ​ចាញ់​ច្រើនពេក​ហើយ ដែល​ធ្វើ​ឲ្យ​គម្លាត​កាន់តែ​ឆ្ងាយ​ពី​ក្រុម​កំពូល​តារាង​៕

 

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់