adverise with khmeread 111

កម្មវិធី Facebook app ចង់​ភ័យ​ខ្លួន​ពេល WhatsApp ប្រកាសថា​ខ្លួន​មាន​អ្នកប្រើប្រាស់​សកម្ម​មួយ​ពាន់​លាន​នាក់​

​    ​យោងតាម​វេ​ប​សាយ Hardwarezone កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​បានឱ្យដឹងថា ក្រុមហ៊ុន WhatsApp Inc. (​ដែល​បង្កើត App ឬ​កម្មវិធី​ទូរស័ព្ទ​) បានប្រកាសថា កម្មវិធី​ផ្ញើ​សារ​ដ៏​ពេញនិយម​របស់​ពួកគេ​មាន​អ្នកប្រើប្រាស់​សកម្ម​ចំនួន ១ ពាន់​លាន​នាក់​ហើយ ខណៈដែល​ចំនួន​អ្នកប្រើប្រាស់​កំពុង​បន្ត​កើន​ឡើងជា​បន្តបន្ទាប់​ក្នុងពេលដែល​អត្ថបទ​នេះ​បានចេញ​ផ្សាយ​។ 

​    ​គូប្រជែង​សំខាន់​របស់ WhatsApp គឺ​កម្មវិធី WeChat មាន​គណនី​ចំនួន ១,១ ពាន់​លាន​នាក់ តែ​ចំនួន​អ្នកប្រើប្រាស់​សកម្ម​មានរ​ង្វ​ង់​ត្រឹមតែ ៦២៥ លាន​នាក់​ប៉ុណ្ណោះ​គិត​ត្រឹម​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ 

​    ​នេះ​មានន័យថា WeChat អាចមាន​ចំនួន​គណនី​អ្នកប្រើប្រាស់​ច្រើនជាង​ក៏ពិតមែន ក៏ប៉ុន្តែ​មនុស្ស​បាន​កំពុង​ប្រើប្រាស់​យ៉ាងសកម្ម​នៅលើ WhatsApp ជាង​នៅលើ WeChat​។ នេះ​គ្មានអ្វី​គួរឱ្យភ្ញាក់ផ្អើល​ទេ ព្រោះ WeChat ផ្តោត​សំខាន់​លើ​ទីផ្សារ​ចិន ខណៈដែល WhatsApp គឺជា​ម៉ាក​សញ្ញា​ដែល​ស្គាល់​ច្រើនជាង​នៅលើ​សកលលោក​។ 

​    ​អ្នកប្រើប្រាស់​សកម្ម​១​ពាន់​លាន់​នាក់​មានន័យថា មនុស្ស​ប្រហែល ១​ភាគ​៧ នៃ​ចំនួន​ប្រជាជន​លើ​ពិភពលោក​សរុប ៧,៤ ពាន់​លាន​នាក់​បាន​កំពុង​ប្រើប្រាស់ WhatsApp ដើម្បី​ធ្វើ​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក ជាហេតុ​ធ្វើឱ្យ​កម្មវិធី​មួយ​នេះ​ក្លាយជា​កម្មវិធី​ដែល​គេ​និយម​ប្រើ​បំផុត​មួយ​ក្នុង​ពិភពលោក រួមជាមួយ​កម្មវិធី Facebook app ដែលមាន​អ្នកប្រើប្រាស់​សកម្ម​ចំនួន​ប្រហែល ១,៤ ពាន់​លាន​នាក់​នាពេល​បច្ចុប្បន្ននេះ​៕ 

adverise with khmeread
ប្រភព៖ Hardwarezone
app

មតិយោបល់